យល់ដឹង៖ ក្នុងជីវិតរស់នៅប្រចាំថ្ងៃ មនុស្សយើងម្នាក់ៗ តែងមានសេចក្តីទុកលំបាករៀងៗខ្លួន ហើយនេះគឺជាផ្នែកមួយនៃជីវិតរបស់យើង។ យើងភាគច្រើនរស់នៅជាមួយ កម្រិតនៃភាពតានតឹងកម្រិតទាបជាប់លាប់ដែលក្លាយជាធម្មតា ដូច្នេះហើយភាគច្រើនយើងមិនដឹងថាយើងមានភាពតានតឹងនោះទេ។

ខណៈពេលដែលយើងប្រហែលជាមិនបង្ហាញសញ្ញាស្ត្រេសជាក់ស្តែងអរម៉ូន cortisol ដែលជាអរម៉ូនដែលទាក់ទងនឹងស្ត្រេសបានបំផ្លាញសុខភាពផ្លូវចិត្តនិងរាងកាយរបស់យើងក្នុងរយៈពេលវែង។ ដូច្នេះវាជាការសំខាន់ណាស់ ដែលយើងគ្រប់គ្នា ត្រូវឆ្លៀតពេលលាងជម្រះចិត្តគំនិតរបស់យើងនិងនាំសន្តិភាពមកក្នុងជីវិតរបស់យើង ទោះបីយើងមានអារម្មណ៍ខ្វល់ខ្វាយខ្លាំង ឬស្ថិតនៅទីណាក៏ដោយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ខាងក្រោមនេះគឺជាតិចនិចចំនួន ១១ ដែលអ្នកអាចប្រើដើម្បីធ្វើអោយចិត្តអ្នកស្ងប់ស្ងៀមនិងសន្តិភាព។

រកពេលដើម្បីធ្វើសមាធិ

សមាធិ មានឥទ្ធិពលវិជ្ជមានជាច្រើនទៅលើចិត្តនិងរាងកាយ។ វាជាការបង្ហាត់ខ្លួនឯង ដ៏ពិបាកមយ ដែលជាហេតុធ្វើឱ្យមនុស្សជាច្រើនសាកល្បងវាម្តងឬពីរដង រហូតជម្នះតស៊ូដើម្បីបង្កើតទម្លាប់នេះ។

សមាធិជួយប្រយុទ្ធប្រឆាំងនឹងឥទ្ធិពលរាងកាយនិងអារម្មណ៍នៃស្ត្រេសនិងមានអត្ថប្រយោជន៍យូរអង្វែងដែលជះឥទ្ធិពលដល់ផលិតភាពរបស់អ្នកក៏ដូចជាសមត្ថភាពក្នុងការសម្រាកផងដែរ។

ដូច្នេះ អ្នកគួរទុកពេលវេលាដើម្បីធ្វើសមាធិត្រឹមតែ ១០ នាទីក្នុងមួយថ្ងៃក្នុងមួយសប្តាហ៍ឬ ២ សប្តាហ៍ក្រោយហើយទទួលបានអត្ថប្រយោជន៍សម្រាប់ខ្លួនអ្នក។

ផ្តោតលើការដឹងគុណ

នៅពេលដែលយើងកំពុងប្រឈមនឹងបញ្ហា យើងត្រូវមានអំណរគុណនឹកដល់រឿងល្អដែលខ្លួនបានសម្រេចបាន ជាពិសេសរឿងល្អៗ ដែលខ្លួនបានធ្វើ។ ម្យ៉ាងវិញទៀត យើងអាចចំណាយពេលដើម្បីសរសេរនូវរឿងបីយ៉ាងក្នុងមួយថ្ងៃដែលយើងមានអំណរគុណដែលអាចជួយអោយយើងមានទស្សនៈការគិតប្រកបដោយតុល្យភាព និងមានសុខភាពផ្លូវគិតល្អឱ្យបានច្រើនផងដែរ។

ញញឹម ឬសើចឱ្យបានច្រើន

សំណើច មានអត្ថប្រយោជន៍ចំពោះផ្លូវចិត្តរបស់យើង។ ដូច្នេះ សំណើចបន្ធូរអារម្មណ៍ដល់រាងកាយទាំងមូល។ ការសើចបានច្រើននិងរីករាយ អាចជួយបន្ធូរបន្ថយភាពតានតឹងនិងស្ត្រេសរាងកាយធ្វើឱ្យសាច់ដុំរបស់អ្នកសម្រាករហូតដល់ទៅ ៤៥ នាទី។

ការធ្វើលំហាត់ប្រាណ

វាជាការពិតដែលត្រូវបានគេស្គាល់ថា ការហាត់ប្រាណ អាចធ្វើឱ្យស្មារតីផ្លូវចិត្តរបស់យើងមានភាពប្រសើរឡើង។ យោងតាមសមាគមន៍ជំងឺថប់បារម្ភនិងជំងឺធ្លាក់ទឹកចិត្តរបស់អាមេរិក ADAA បានបញ្ជាក់ថា ការធ្វើលំហាត់ប្រាណត្រឹមតែ ១០ នាទីអាចបញ្ចេញអរម៉ូន endorphins ដែលជាថ្នាំសំលាប់ការឈឺចាប់ដែលជួយជំរុញឱ្យមានសន្តិភាពផ្លូវចិត្តនិងរាងកាយ។

ទទួលទានដំណេកឱ្យបានគ្រប់គ្រាន់

វាជាកិច្ចការចាំបាច់ក្នុងការគេងឱ្យបានគ្រប់គ្រាន់ ដោយការគេង អាចជួយធ្វើឱ្យសុខភាពផ្លូវចិត្តនិងរាងកាយមានសុខភាពល្អ។ ចំពោះ មនុស្សពេញវ័យភាគច្រើនត្រូវការការគេងឱ្យបានល្អពី ៧ ទៅ ៨ ម៉ោងតាមពេលវេលាទៀងទាត់រៀងរាល់យប់។ ធ្វើការផ្លាស់ប្តូរទម្លាប់របស់អ្នកប្រសិនបើអ្នកមិនអាចរកពេលគេងគ្រប់គ្រាន់ ព្រោះថា​ ការគេងបានគ្រប់គ្រាន់ពិតជាល្អចំពោះផ្លូវចិត្ត និង អារម្មណ៍របស់អ្នក។

ប្រភព៖ ះ Lifehack

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]