អំឡុង​ពេល​មក​រដូវ​ ស្រីៗ​យើង​ភាគ​ច្រើន​ តែងតែ​ជួប​ប្រទះ​ការ​ប្រែប្រួល​អារម្មណ៍ ឈឺ​ក្បាល​ ឬ​ចុក​ពោះ​ជា​ដើម​។ ប៉ុន្តែ​អាការៈ​​ទាំង​នេះ​អាច​ដោះស្រាយ​បាន​ តាម​រយៈ​ការ​ធ្វើ​លំហាត់​ប្រាណ​ងាយ​ៗ គឺ​ការ​រត់។​ ពិត​ណាស់​ ការ​រត់​​គឺ​ជា​ឱសថ​ដ៏​ស័ក្ដិសិទ្ធិ​ ដែល​អាច​ឲ្យ​គ្នា​យើង​ចាក​ផុត​ពី​ការ​ចុក​ពោះ​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​។​ យោង​តាម​ការ​សិក្សា​បាន​បង្ហាញ​ថា​ ប្រសិនបើ​ស្រីៗ​​យើង​ហាត់ប្រាណ​ប្រហែល​ជា​៤៥​ទៅ​៦០​នាទី​ ចំនួន​៣​ដង​ក្នុង​មួយ​សប្ដាហ៍​ វា​នឹង​ជួយ​ការពារ​ការ​ចុក​ពោះ​ធ្ងន់ធ្ងរ ក៏​ដូចជា​ធ្វើ​ឲ្យ​អំឡុង​ពេល​មក​រដូវ​មាន​ភាព​ស្រស់ស្រាយ​ដូច​ថ្ងៃ​ធម្មតា​។

អត្ថប្រយោជន៍​នៃ​ការ​រត់​នៅ​អំឡុង​ពេល​មក​រដូវ​​ដែល​យើង​ទទួល​បាន​៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

​​​១. ជួយ​ធ្វើ​ឲ្យ​អារម្មណ៍​ប្រសើរ​ឡើង​

ការ​រត់​​​​អាច​ជួយ​បញ្ចេញ​អ័រម៉ូន​Endorphins ​នៅ​ក្នុង​រាងកាយ​របស់​យើង​បាន​ ដែល​ជា​អ័រម៉ូន​ធ្វើ​ឲ្យ​អារម្មណ៍​រីករាយ​។​ ម្យ៉ាង​វិញ​ទៀត​ ​អ័រម៉ូន​​នេះ​​ក៏​ជា​ឱសថ​បំបាត់​ការ​ឈឺចាប់​ធម្មជាតិ​ផង​ដែរ​។​ ដូច្នេះ​ហើយ​ គ្នា​យើង​អាច​បំបាត់​បញ្ហា​ចុក​ពោះ​បាន​ ដោយ​គ្រាន់​តែ​ចំណាយ​ពេល​រត់​ប៉ុន្មាន​នាទី​ប៉ុណ្ណោះ​។

​​២. បន្ធូរ​សាច់​ដុំ​អាង​ត្រគាក

នៅ​ពេល​ដែល​យើង​អង្គុយ​​ច្រើន​ពេក​ វា​អាច​ធ្វើ​ឲ្យ​សាច់ដុំ​​រឹង ប៉ុន្តែ​ប្រសិនបើ​យើង​ហាត់​ប្រាណ​ដោយ​ការ​រត់​ សាច់ដុំ​អាង​ត្រគាក​​នឹង​មាន​ការ​​កន្ត្រាក់​តិចតួច​នៅ​ត្រង់​បរិវេណ​​ពោះ​។​ ​បន្ថែម​ពី​នេះ​​​ នៅ​ពេល​ដែល​យើង​រត់​ លំហូរ​ឈាម​​នឹង​​មាន​ដំណើរការ​ល្អ​​​ ដែល​ធ្វើ​ឲ្យ​យើង​មិន​សូវ​មាន​ការ​ឈឺចាប់​។​

​​​​៣. ​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ស្វាហាប់​

ស្រីៗ​យើង​ខ្លះ​ត្អូញត្អែរ​ថា​ ខ្លួន​មាន​អារម្មណ៍​ខ្ជិលច្រអូស​ខ្លាំង​ នៅ​ពេល​ដែល​​ពួក​គេ​មក​រដូវ​។ ​នេះ​គឺ​ជា​រោគ​សញ្ញា​មួយ​​នៃ​​ជំងឺមុន​មក​រដូវ​​​ដែល​អាច​ត្រូវ​បាន​ដោះស្រាយ​យ៉ាង​ងាយ​ស្រួល​តាម​រយៈ​ការ​រត់​ ពីព្រោះ​ថា​លំហាត់​ប្រាណ​បែប​នេះ​ អាច​ជួយ​បង្កើន​កម្រិត​អុកស៊ីសែន​នៅ​ក្នុង​រាងកាយ​ ដែល​ធ្វើ​ឲ្យ​យើង​មាន​ភាព​ស្វាហាប់​ជា​ថ្មី​ម្ដង​ទៀត​។

៤. ​ដោះស្រាយ​រោគ​សញ្ញា​នៃ​ជំងឺ​មុនមក​រដូវ

​រោគ​សញ្ញា​នៃ​ជំងឺ​មុនមក​រដូវ​​ ដូចជា​ប្រែប្រួល​អារម្មណ៍​ ឈឺ​ខ្លួន​ប្រាណ​ ឈឺ​ក្បាល​។ល។​ ​គឺ​សុទ្ធ​តែ​ជា​ផលវិបាក​នៃ​អតុល្យភាព​អ័រម៉ូន​។ ប៉ុន្តែ​ នៅ​ពេល​ដែល​យើង​រត់​ វា​អាច​ជួយ​ដល់​​ការ​ផលិត​អ័រម៉ូន endorphins ​ដែល​អាច​ជួយ​ដោះស្រាយ​បញ្ហា​ទាំង​នេះ​បាន​​យ៉ាង​ងាយ​។

ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ 

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]