ក្រុមហ៊ុន The Pizza Company ដែលជាម៉ាកយីហោភីហ្សាដ៏ពេញនិយម និងឈានមុខគេក្នុងប្រទេសកម្ពុជា មានមោទនភាពក្នុងការប្រារព្ធអបអរខួប 20ឆ្នាំរបស់ខ្លួន ជាមួយនឹងយុទ្ធនាការដ៏ធំ "20 ឆ្នាំជាមួយគ្នា" កាលពីថ្ងៃទី០3 ខែមិថុនា ឆ្នាំ2025 នៅផ្សារទំនើប អ៊ីអនម៉ល ភ្នំពេញ។ ព្រឹត្ដិការណ៍ដ៏សំខាន់នេះ បានចាត់ទុករយៈពេលពីរទស្សវត្សរ៍ នៃការបង្កើតភីហ្សារសជាតិថ្មីៗ ជាមួយនឹងអនុស្សាវរីយ៍ដ៏មានអត្ថន័យជាច្រើន សម្រាប់អតិថិជនរាប់លាននាក់។

ចាប់ផ្តើមពីបើកហាងដំបូងនៅរាជធានីភ្នំពេញនាថ្ងៃទី25 ខែកក្កដា ឆ្នាំ2005 មក The Pizza Company បានពង្រីកសាខាជាបន្តបន្ទាប់ រហូតដល់ 52 ហាងនៅទូទាំងប្រទេស រួមទាំងសាខានៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញផងដែរ។ ជាមួយនឹងកេរ្តិ៍ឈ្មោះល្បីល្បាញក្នុងការបង្កើត និងភាពច្នៃប្រឌិតដ៏សម្បូរបែបនូវភីហ្សារសជាតិថ្មីៗ ប្លែកៗ ត្រូវនឹងចំណូលចិត្តរបស់ប្រជាជនកម្ពុជា The Pizza Company មានមោទនភាពក្នុងដំណើរវឌ្ឍនភាពរបស់ខ្លួន ដែលធ្វើឱ្យប្រជាជនកម្ពុជាចូលចិត្តភីហ្សា។


ដើម្បីកាន់តែផ្តល់ភាពងាយស្រួល ជាមួយការផ្តល់សេវាកម្មដឹកជញ្ជូនដល់ផ្ទះ តាមរយៈ HungryApp និងការខលកុម្ម៉ង់តាមទូរសព្ទដោយ ខ្លួនឯង ជាមួយការដឹកជញ្ជូនដោយឥតគិតថ្លៃ ដោយធានារយៈពេលត្រឹមតែ 30នាទីប៉ុណ្ណោះ អតិថិជននឹងទទួលបានភីហ្សាក្តៅៗដូចញ៉ាំនៅក្នុងហាង ជាមួយប្រអប់ប្រព័ន្ធរក្សាកម្តៅ Hotbag ដ៏ពិសេស។
លោក ទេព វីរៈ អ្នកគ្រប់គ្រងទូទៅនៃ Express Food Group (EFG) នៃ The Pizza Company មានប្រសាសន៍ថា « ការអបអរខួបនៅក្នុងឆ្នាំនេះ ជាពេលវេលាដ៏ពិសេសសម្រាប់យើងដែលជាងពីរទសវត្សរ៍មកនេះ យើងបានក្លាយជាចំណែកមួយក្នុងការបង្កើតនូវអនុស្សាវរីយ៍ល្អៗ សម្រាប់គ្រួសារកម្ពុជាជាច្រើនរាប់មិនអស់។ ហើយយុទ្ធនាការ " 20ឆ្នាំជាមួយគ្នា " គឺជាការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅទៅកាន់ អតិថិជន និងបុគ្គលិកទាំងអស់ដែលបានខិតខំប្រឹងប្រែង ព្រមទាំងដៃគូសហការសំខាន់ៗដ៏មានតម្លៃ »។

នាយកប្រតិបត្តិក្រុមហ៊ុន កូកា កូឡា ខេមបូឌា ដែលបានចូលរួមក្នុងការប្រារព្ធពិធីក៏បានលើកឡើងផងដែ «អស់រយៈពេល 20ឆ្នាំមកហើយ ដែល Cambodia Beverage Company (Coca-Cola) និង The Pizza Company បានសហការយ៉ាងជិតស្និទ្ធលើសពីដៃគូអាជីវកម្ម ដោយយើងបានចែករំលែកស្នាមញញឹម ការចងចាំ និងអារម្មណ៍កក់ក្ដៅជាមួយអតិថិជនទាំងអស់គ្នា។ មិនថារាជធានីភ្នំពេញ ឬនៅខេត្តមួយចំនួន អតិថិជន ក្រុមគ្រួសារ មិត្តភក្ដិ និងក្រុមការងារ បានរីករាយជួបជុំគ្នាញ៉ាំភីហ្សាក្តៅៗដ៏ឈ្ងុយឆ្ងាញ់ ថែមកូកា-កូឡាត្រជាក់ៗ បង្កើតពេលវេលាដ៏មានន័យ។ នេះជាភាពរីករាយដ៏ពិតប្រាកដ សម្រាប់អ្នកនិយមចូលចិត្តភីហ្សា ដែលបានបង្ហាញពីភាពកក់ក្ដៅ និងភាពសុខដុមរមនានៃវប្បធម៌ចែករំលែករបស់កម្ពុជាយើង។ ហើយកិច្ចសហការយ៉ាងជិតស្និទ្ធរបស់យើងនឹងបន្តទៅមុខជានិច្ច»។

ទន្ទឹមនឹងនោះ លោក ងន សាំង នាយកប្រតិបត្តិក្រុមហ៊ុន RMA Cambodia ដែលតាមពិត លោក គឺជាក្រុមត្រួសត្រាយផ្លូវក្នុងការនាំយកសិទ្ធិផ្តាច់មុខរបស់ The Pizza Company មកកាន់ទីផ្សារកម្ពុជា បានចែករំលែកនូវអនុស្សាវរីយ៍ដ៏អត្ថន័យរបស់គាត់ ជាមួយនឹងម៉ាកយីហោនេះ រួមជាមួយបទពិសោធ ការយល់ដឹងអំពីភាពរីកចម្រើនរបស់ខ្លួន ក្នុងរយៈពេលជាច្រើនឆ្នាំនេះ ថា "ខ្ញុំពិតជារំភើបរីករាយជាខ្លាំង ដែលបានចូលរួមជាសក្ខីភាពនៃការប្រារព្ធខួប 20ឆ្នាំ របស់ The Pizza Company នៅក្នុងប្រទេសកម្ពុជា ហើយនេះក៏ជាមោទនភាពមួយសម្រាប់ក្រុមហ៊ុន RMA ផងដែរ។ នេះជាពេលវេលាដ៏មានអត្ថន័យសម្រាប់ពួកយើងទាំងអស់គ្នា ដែលបានឃើញដំណើរនេះ ចាប់តាំងពីថ្ងៃដំបូងមក។ សម្រាប់ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ បានឆ្លុះបញ្ចាំងពីកិច្ចខិតខំប្រឹងប្រែង និងភាពជោគជ័យរបស់ក្រុមហ៊ុន EFG (Express Food Group) ដែលបានបង្កើត និងនាំយកភីហ្សារសជាតិដ៏ឈ្ងុយឆ្ងាញ់សម្រាប់ប្រជាជនកម្ពុជា និងផ្តល់នូវភាពសប្បាយរីករាយដល់គ្រួសារកម្ពុជាជាច្រើនសន្ធឹកសន្ធាប់ អស់រយៈពេលពីរទស្សវត្សរ៍កន្លងមកនេះ។ ពួកយើងនឹងចូលរួមបន្តគាំទ្រ EFG (Express Food Group) ក្នុងការលូតលាស់ និងរីកចម្រើនកាន់តែខ្លាំងក្លា នៅក្នុងថ្ងៃអនាគតជាបន្តទៀត"

Dj Nana ជាពិធីករដែលមានប្រជាប្រិយភាពល្បីក្នុងស្រុក ហើយក៏ជាអ្នកគាំទ្ររបស់ The Pizza Company បានចែករំលែកថា សម្រាប់ខ្ញុំ "The Pizza Company មិនមែនគ្រាន់តែជាភីហ្សាប៉ុណ្ណោះទេ តែជាការរក្សាទុកនូវចងចាំដែលមិនគួរឱ្យជឿប្រហែលជាពីរទសវត្សរ៍មកហើយ។ តាំងពីកម្មវិធីអបអរផ្សេងៗនៅកុមារភាព រហូតដល់ការជួបជុំសប្បាយរីករាយជាមួយមិត្តភក្តិ គ្រប់រសជាតិ ពិតជាបានទាក់ទាញចិត្តយើងទាំងអស់គ្នា។ រីករាយខួប 20ឆ្នាំ ជាមួយគ្នា!”

ព្រឹត្តិការណ៍នេះ ក៏បានដាក់ចេញនូវភីហ្សារសជាតិថ្មី ក្នុងរយៈពេលកំណត់ពិសេសមួយ នោះគឺ ភីហ្សា ឡុកឡាក់ ម៉ែល ស៊ូព្រីម Luc Lac Melt Supreme Pizza ដែលផ្សំឡើងពីសាច់គោស្រស់មកពីប្រទេសនូវែលស៊ីឡង់ និងលាយជាមួយម្រេចកំពតដោយ La Plantation។ ភីហ្សានេះ ច្នៃប្រឌិតពិសេសសម្រាប់អ្នកចូលចិត្ត ឡុកឡាក់សាច់គោ ដែលមានជម្រើសសំបក 3 ប្រភេទ ដូចជាសំបក គ្រីមមី ហតដក សំបកក្រាស់ទន់ និងសំបកស្តើងស្រួយ។


នាឱកាសអបអរពិសេសនេះដែរ កាន់តែទទួលបានអារម្មណ៍រំភើបរីករាយ ជាមួយការផ្តល់ជូនឆ្នោតផ្សងសំណាងដ៏អស្ចារ្យ សម្រាប់អតិថិជន ដែលចំណាយយ៉ាងតិច 15ដុល្លារ ញ៉ាំនៅហាងផ្ទាល់ ឬកុម្ម៉ង់ខ្ចប់ ដឹកជញ្ជូនតាមលេខ 023 88០ 880 រឺ Hungry App ចាប់ពីថ្ងៃទី03 ខែមិថុនា ដល់ថ្ងៃទី31 ខែកក្កដា នឹងមានឱកាសឈ្នះរង្វាន់ដ៏រំភើប ដូចជា ឈ្នះសាច់ប្រាក់ 250ដុល្លារ ក្នុងគណនីABA ចំនួន16 រង្វាន់ កាក់មាសចំនួន 4 រង្វាន់ ម៉ូតូ Honda Beat ស៊េរីឆ្នាំ2025 ចំនួន 3រង្វាន់ និងរង្វាន់ធំ រថយន្តទំនើបស៊េរីថ្មី Changan CS15 2025 ចំនួន 1រង្វាន់។
ជាចុងក្រោយ The Pizza Company ក៏បានណែនាំកាត Privilege Card របស់ខ្លួន ដែលម្ចាស់កាតទទួលបានការបញ្ចុះតម្លៃ 20% លើការចំណាយគ្រប់មុខ គ្រប់ពេលវេលា។ កាតនេះមានតម្លៃត្រឹមតែ 5 ដុល្លារ ប៉ុណ្ណោះ។ កាតពិសេសនេះមិនត្រឹមតែផ្តល់នូវការសន្សំភ្លាមៗប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើតនូវពេលវេលាដ៏រីករាយ និងអនុស្សាវរីយ៍ដ៏មានអត្ថន័យបន្ថែមទៀត នៅ The Pizza Company។ កាតពិសេសនេះ មានសុពលភាពរហូតដល់ថ្ងៃទី31 ខែធ្នូ ឆ្នាំ2025 ហើយអាចប្រើប្រាស់បានគ្រប់គ្នា។
អំពី Express Food Group
ទីស្នាក់ការកណ្តាលនៅទីក្រុងបាងកក ប្រទេសថៃ ក្រុមហ៊ុន Express Food Group (EFG) មានបុគ្គលិកជាង 2,000 នាក់ និងប្រតិបត្តិការនៅក្នុងប្រទេសចំនួន 3 គឺកម្ពុជា ឡាវ និងមីយ៉ាន់ម៉ា។
EFG គឺជាដៃគូនៃជម្រើសសម្រាប់ម៉ាកម្ហូបអាហារ និងភេសជ្ជៈឈានមុខគេនៅអាស៊ីអាគ្នេយ៍ រួមមាន Minor Food International, Thai Food Passion Group, Kamu Kamu និង CJ Foodville ។ សម្រាប់ម៉ាកយីហោអាមេរិកខាងជើង រួមមាន International Dairy Queen, Krispy Kreme, និង Texas (Church's) Chicken ដែល EFG ជាសិទ្ធិផ្តាច់មុខសម្រាប់ម៉ាកយីហោឡាវ និងអូស្ត្រាលី The Coffee Club and Boost Juice។
EFG ត្រូវបានគ្រប់គ្រងភាគច្រើនដោយ RMA Group ជាមួយនឹងការកាន់កាប់ភាគតិចដោយ Lombard Asia Investments (Thai Private Equity) និងដៃគូម្ចាស់ភាគហ៊ុនក្នុងស្រុកក្នុងប្រទេសឡាវ និងមីយ៉ាន់ម៉ា។ នៅក្នុងប្រទេសកម្ពុជា EFG គឺជាដៃគូបណ្តាក់ទុនរួមគ្នារបស់ Newrest ដែលជាប្រតិបត្តិករអាហារ និងភេសជ្ជៈនៅអាកាសយានដ្ឋានតែមួយគត់របស់កម្ពុជា ដែលមានប្រតិបត្តិការនៅក្នុងព្រលានយន្តហោះចំនួនបី។ នៅប្រទេសឡាវ EFG ដំណើរការការលក់រាយតាមអាកាសយានដ្ឋាន ដោយផ្ទាល់ជាមួយនឹងវត្តមានមានកំណត់ នៅអាកាសយានដ្ឋានអន្តរជាតិ Watty ទីក្រុងវៀងចន្ទន៍។
នៅប្រទេសសិង្ហបុរី ក្រុមហ៊ុន RMA Group ក្រុមហ៊ុនមេ របស់ EFG ប្រតិបត្តិការសិទ្ធិផ្តាច់មុខសម្រាប់រថភ្លើងក្រោមដីក្រោម Palms Food International Pte Ltd Singapore ។


បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]