រាជធានីភ្នំពេញ ៖ តាមបណ្តាញសង្គមព្រឹកនេះ បងប្អូនមហាជន ប្រាកដជាបានជ្រាបហើយ ពីករណីពិធីការិនីម្នាក់ និងលោកឧកញ៉ា ល្បីឈ្មោះជំនួញពេញដៃ បានប្រកាសប្តឹងផ្តល់គ្នា ដោយម្ខាង ប្តឹងព្រោះលួចមានស្ថានទម្ងន់ទោស និងអំពើហឹង្សា ដោយបានយកកាំបិតចាក់ចំពោះ និងម្ខាងទៀត ប្តឹងពីបទ រំលោភបំពាន។
តែផ្ទុយទៅវិញ រថយន្តម៉ាក Kai ពាក់ស្លាក ភ្នំពេញ 1AC- 7158 ជិះត្រង់ទៅមន្ទីរពេទ្យនោះ ត្រូវបានជ្រុលចង្កូតបុកនឹងរថយន្ត ម៉ាកLand Cruiser ពាក់ផ្លាក ភ្នំពេញ 2AW-8687 រងការខូចខាតយ៉ាងទម្ងន់ តែខណៈនោះ ឧកញ៉ារូបនេះ បានចុះពីរថយន្តម៉ាក Kai មានឈាមហូរពេញក្បាលពោះ ដោយបានប្រាប់ឲ្យ ម្ចាស់រថយន្តរងការខូចខាតនោះ យកទៅជួសជុលសិន គាត់ជាអ្នករ៉ាប់រង តែឥលូវនេះ គាត់ត្រូវទៅមន្ទីរពេទ្យ រុំរបួលជាមុនសិន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាមួយគ្នានេះ តាមរយៈវីដេអូកាមេរ៉ាសុវត្ថិភាព ចំនួន២ ៣ខ្សែមក គេកត់សម្គាល់ ពិធីការិនីរូបនេះ មានកាំបិតជាប់នឹងដៃ ដែលខុសឆ្ងាយពី ការរៀបរាប់ពន្យល់ ក្នុងលិខិតបណ្តឹង ថាគ្មានអ្វីជាប់នឹងដៃសោះ ម្យ៉ាងវិញទៀត មហាជនកាន់តែ ងើងឆ្ងល់ ហេតុអ្វី ពិធីការិនីរូបនេះ លួចទូរសព្ទដៃ លោកឧកញ៉ារូបនេះ ខណៈខ្លួន ក៏រស់នៅក្នុងជីវភាពធូរធាដែរ មានសមត្ថភាពបរិបូរណ៌ ក្នុងការលៃលកទិញទូរសព្ទបែបនោះ យ៉ាងងាយស្រួល៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]