ស្រទាប់ខាងក្រៅនៃធ្មេញរបស់យើងមានផ្ទុកកាចាធ្មេញ ជាសារធាតុដែលការពារធ្មេញប្រឆាំងនឹងការបំផ្លាញផ្នែករូបសាស្ត្រ និងគីមី។ កាចាធ្មេញគឺជារនាំងការពារធ្មេញដំបូងបង្អស់ប្រឆាំងនឹងសារធាតុគីមីផ្សេងៗពីអាហារ និងវត្ថុរាវនៃរាងកាយ។ ជាលទ្ធផល វាអាចងាយនឹងសឹករេចរឹល និងអាចបណ្ដាលឲ្យធ្មេញប្រឡាក់ពណ៌ ព្រមទាំងធ្វើឲ្យយើងមានអាការៈស្រៀវធ្មេញ។ ទោះបីជាកាចាធ្មេញមិនអាចដុះឡើងវិញក៏ពិតមែន ប៉ុន្តែ យើងអាចការពារកុំឲ្យកាចាធ្មេញកាន់តែសឹកបន្ថែមទៀត ដោយការថែទាំ និងព្យាបាលធ្មេញបានត្រឹមត្រូវ។
រោគសញ្ញានៃការសឹកកាចាធ្មេញ
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សរោគសញ្ញាសឹកកាចាធ្មេញមានភាពខុសៗគ្នា ប៉ុន្តែលក្ខណៈទូទៅមួយចំនួនដូចជា៖
- បង្កើនភាពស្រៀវទៅនឹងសីតុណ្ហភាព និងរសជាតិ
- ប្រែប្រួលពណ៌ធ្មេញ
- ក្រហូងធ្មេញ
យើងអាចមានបញ្ហាសឹកកាចាធ្មេញ ប្រសិនបើយើងមានអារម្មណ៍ឈឺចាប់ ស្រៀវធ្មេញខ្លាំងនៅពេលប៉ះពាល់នឹងភេសជ្ជៈត្រជាក់ ក្ដៅ អាស៊ីដ និងអាហារហឹរ។
នៅក្នុងរយៈពេលវែង ការសឹកកាចាធ្មេញអាចបណ្ដាលទៅជាបញ្ហាធ្មេញផ្សេងៗដូចជា៖
- ធ្មេញប្រែទៅជាពណ៌លឿង
- ស្រៀវធ្មេញខ្លាំង
- គែមធ្មេញមានសភាពគ្រើម
- ចំណុចភ្លឺៗនៅលើធ្មេញ
- ការពុកធ្មេញកើនឡើង
- សឹកកាចាធ្មេញសន្សឹមៗ បណ្ដាលឲ្យធ្មេញមានសភាពថ្លា
- ប្រេះធ្មេញ
មូលហេតុនៃការសឹកកាចាធ្មេញ
មូលហេតុចម្បងមួយនៃការសឹកកាចាធ្មេញ គឺជាអាស៊ីដនៅក្នុងអាហារ និងភេសជ្ជៈដែលយើងញ៉ាំ។ ទឹកមាត់ធ្វើការបន្សាបជាតិអាស៊ីដក្នុងមាត់ ដើម្បីការពារធ្មេញរបស់យើង។ ប៉ុន្តែ ប្រសិនបើយើងញ៉ាំអាហារ និងភេសជ្ជៈដែលមានជាតិអាស៊ីដច្រើន និងមិនបានដុសធ្មេញត្រឹមត្រូវទេនោះ ស្រទាប់ខាងក្រៅនៃកាចាធ្មេញនឹងចុះខ្សោយជាមិនខាន។
ពពួកអាហារ និងភេសជ្ជៈទាំងនេះ មានដូចជា៖
- អាហារដែលមានជាតិស្ករ
- អាហារដែលមានជាតិអាស៊ីដ
- ទឹកផ្លែឈើ ភេសជ្ជៈដែលមានជាតិស្ករ
- ញ៉ាំវីតាមីនCច្រើនជ្រុល
- សង្កៀតធ្មេញ
- ចាល់អាស៊ីដរ៉ាំរ៉ៃ
- លំហូរទឹកមាត់តិច ដែលបណ្ដាលមកពីជំងឺទឹកនោមផ្អែម
- ប្រើប្រាស់ប្រភេទថ្នាំជាក់លាក់មួយចំនួន
តិចនិកមួយចំនួនការពារការសឹកកាចាធ្មេញ
- កាត់បន្ថយ ឬបញ្ឈប់ការញ៉ាំភេសជ្ជៈដែលមានជាតិស្ករ
- កាត់បន្ថយការញ៉ាំអាហារសម្រន់ ពីព្រោះវាអាចបណ្ដាលឲ្យមានការផលិតអាស៊ីដកាន់តែច្រើន
- លាងមាត់ជាមួយនឹងទឹក ឬទឹកខ្ពុរមាត់ បន្ទាប់ពីញ៉ាំអាហាររួច
- ញ៉ាំតែ ប្រើប្រាស់ទឹកខ្ពុរមាត់ និងថ្នាំដុសធ្មេញដែលមានជាតិFluoride
- ត្រួតពិនិត្យសុខភាពមាត់ធ្មេញជាប្រចាំ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]