បរទេស៖ នាយកប្រតិបត្តិក្រុមហ៊ុន Tesla លោក Elon Musk បាននិយាយកាលពីថ្ងៃពុធនៅលើបណ្តាញសង្គម Twitter ថា ក្រុមហ៊ុន Tesla បានផ្អាកការទិញយានយន្តដោយប្រើប្រាស់ bitcoin ដោយសារមានការព្រួយបារម្ភអំពីការប្រើប្រាស់ប្រេងឥន្ធនៈ ក្នុងការ mine យក bitcoin។
តម្លៃរបស់ bitcoin បានធ្លាក់ចុះប្រហែល 5% ក្នុងរយៈពេលប៉ុន្មាននាទីដំបូងបន្ទាប់ ពីការប្រកាសរបស់លោក Musk។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សកាលពីខែកុម្ភៈក្រុមហ៊ុន Tesla បានបង្ហាញថា ខ្លួនបានទិញ bitcoin ចំនួន1.5ពាន់លានដុល្លារ ហើយនឹងអាចវិនិយោគលើរូបិយប័ណ្ណ bitcoin ឬរូបិយប័ណ្ណឌីជីថលដទៃទៀតនាពេលអនាគត។
នៅពេលនោះ ក្រុមហ៊ុនបាននិយាយថាខ្លួននឹងចាប់ផ្តើមទទួលយក bitcoin ក្នុងការទូទាត់ទិញផលិតផលរបស់ខ្លួន។
ការគាំទ្ររូបិយប័ណ្ណឌីជីថលពីក្រុមហ៊ុន Tesla បានធ្វើឱ្យតម្លៃ bitcoin និង dogecoin បានកើនឡើងយ៉ាងខ្លាំងក្នុងប៉ុន្មានខែថ្មីៗនេះ។
ខាងក្រោមនេះគឺជាសេចក្តីប្រកាសពេញលេញរបស់លោក Musk ក្នុង Twitter៕
Join us: https://t.me/khmerload
Tesla & Bitcoin pic.twitter.com/YSswJmVZhP
— Elon Musk (@elonmusk) May 12, 2021
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]