ថៃ៖ មហាជនប្រាកដជាបានដឹងហើយថា Mario ជាតារាសម្ដែងរូបសង្ហា មានទេពកោសល្យ និងមានឈ្មោះបោះសម្លេង ជាខ្លាំងទូទាំងប្រទេសនិងក្រៅប្រទេស ។
យ៉ាងណាមិញនៅក្នុងរយៈពេលថ្មីៗនេះ Mario ត្រូវបានគេអញ្ចើញឱ្យទៅចូលរួមក្នុងកម្មវិធីមួយ ជាមួយនឹងផលិតផលម៉ាកល្បីមួយក្នុងប្រទេសថៃ។ ក្នុងនោះMario ក៏បានផ្ដល់នូវការសម្ភាសន៍ បន្ទាប់ពីចប់ពីការងារក្នុងកម្មវីធីមួយនោះ ដោយ គេបានរៀបរាប់ពីស្ថានភាពរបស់បងប្រុសខ្លួនដែលទើបតែចេញពីមន្ទីរពេទ្យត្រឡប់មកផ្ទះវិញ ក្រោយពីព្យាបាលជំងឺកូវីដ១៩បានជាសះស្បើយ ក្នុងនោះគេក៏បានបញ្ចាក់ទៀតថាអាការរបស់បងប្រុសខ្លួន មិនសូវធ្ងន់ធ្ងរនោះទេក៏ព្រោះតែជំងឺមួយនេះមិនបានទៅស៊ីដល់សួតរបស់គាត់ ដូច្នេះសភាពរបស់សួតមិនមានបញ្ហាខ្លាំងនោះទេ ។ នេះគឺជារឿងដែលសំណាងណាស់ដែលមិនប៉ះពាល់ដល់សួតខ្លាំង តែបើសិនជាបណ្ដោយរហូតវាទៅស៊ីដល់សួត នោះនឹងមានបញ្ហាចំពោះសួតរបស់យើងនៅថ្ងៃខាងមុខ ដូច្នេះអ្នកទាំងអស់គ្នាគួរតែមានការប្រុងប្រយ័ត្នពីជំងឺកូវីដមួយនេះ៕
ប្រភព៖ Khaosod
Join Us ៖ https://t.me/khmerload
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]