បរទេស៖ ក្រសួងការពារជាតិសហរដ្ឋអាមេរិកនឹងដកក្រុមហ៊ុន Xiaomi ចេញពីបញ្ជីក្រុមហ៊ុនដែលមានទំនាក់ទំនងជាមួយយោធាចិន។ ក្រុមហ៊ុន Xiaomi ត្រូវបានដាក់ចូលក្នុងបញ្ជីនេះ នៅអំឡុងថ្ងៃចុងក្រោយនៃរដ្ឋបាលលោក Trump នៅក្នុងខែមករា ទោះបីជាចៅក្រមសហព័ន្ធសហរដ្ឋអាមេរិកបានរារាំងការធ្វើបែបនេះក៏ដោយ។

ក្រុមហ៊ុនដែលមានឈ្មោះនៅក្នុងបញ្ជីរបស់ក្រសួងការពារជាតិ ត្រូវបានរារាំងពីការទទួលបានការវិនិយោគពីពលរដ្ឋអាមេរិក ឬអង្គការនានារបស់អាមេរិក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បន្ទាប់ពីការប្រកាសនេះ ភាគហ៊ុននៅក្នុងក្រុមហ៊ុន Xiaomi នៅទីក្រុងហុងកុងបានកើនឡើង6.1%  នេះបើយោងតាមកាសែត The Wall Street Journal។

ក្រុមហ៊ុន Huawei ដែលជាក្រុមហ៊ុនចិនមួយផ្សេងទៀត បានក្លាយជាប្រធានបទនៃការព្រួយបារម្ភរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកចំពោះសន្តិសុខជាតិ ជុំវិញការជាប់ទាក់ទងនឹងរដ្ឋាភិបាលកុម្មុយនិស្តចិន។ ក្រុមហ៊ុន Huawei ស្ថិតនៅក្នុងបញ្ជី Entity List របស់ក្រសួងពាណិជ្ជកម្មដែលហាមឃាត់ក្រុមហ៊ុនអាមេរិកមិនឱ្យធ្វើពាណិជ្ជកម្មជាមួយក្រុមហ៊ុននេះ។ ក្រុមហ៊ុន Huawei បានបដិសេធរាល់ការចោទប្រកាន់ ហើយបន្តរក្សាជំហរត្រឹមត្រូវរបស់ខ្លួនដដែល។

ទាំងក្រុមហ៊ុន Xiaomi និងក្រសួងការពារជាតិអាមេរិក មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយទេ៕ Join us: https://t.me/khmerload

Logo របស់ Xiaomi

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]