ឥណ្ឌា៖ វាពិតជារឿងគួរឱ្យសរសើរដែល បុរសជនជាតិឥណ្ឌាម្នាក់ ឈ្មោះ Shahnawaz Shaikh បានធ្វើរឿងដ៏អស្ចារ្យមួយ ដោយបានរួមចំណែកក្នុងការជួយប្រជាជនឥណ្ឌាដែលឆ្លងជំងឺកូវីដ ដោយលោកបានផ្តល់នូវបំពង់អុកស៊ីសែនដល់អ្នកដែលពិបាកដកដង្ហើម ស្របពេលដែលប្រទេសមហាយក្សមួយនេះ កំពុងតែពើបប្រទះជាមួយរលកយក្សនៃការវាយលុកពីជំងឺកូវីដ១៩។
Shaikh អាយុ ៣២ ឆ្នាំ បានធំដឹងក្តីនៅតំបន់អនាធិបតេយ្យមួយនៅទីក្រុង Mumbai និងជាម្ចាស់ក្រុមហ៊ុនសំណង់តូចមួយដែលទទួលបានជោគជ័យ មុនពេលមានជំងឺរាតត្បាត។ ប៉ុន្តែការបិទខ្ទប់ទីក្រុងរយៈពេលជាច្រើនខែដែលបានដាក់កាលពីខែមីនាឆ្នាំមុន បានបង្ខំឱ្យគាត់បិទអាជីវកម្មរបស់គាត់ព្រោះស្ថានភាពកាន់តែអាក្រក់ទៅ ៗ នៅទីក្រុង Mumbai ដែលជាទីក្រុងមួយដែលរងគ្រោះខ្លាំងជាងគេរបស់ឥណ្ឌាដោយសារ Covid-19។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សរដ្ឋធានី Maharashtra គឺជាមជ្ឈមណ្ឌលហិរញ្ញវត្ថុ ដែលគិតត្រឹមថ្ងៃអង្គារនេះ បានរាយការណ៍ថាមានការឆ្លងមេរោគ Covid-19 ចំនួន ៥,១ លាននាក់និងជាង ៧៥.០០០ នាក់បានស្លាប់ដោយសារវីរុសដ៏កំណាចនេះ។
ដោយឡែក ក្នុងចំណោមអ្នកស្លាប់គឺប្អូនស្រីរបស់មិត្តល្អបំផុតរបស់ Shaikh ដែលមានផ្ទៃពោះ ៦ ខែ។ កាលពីខែឧសភាឆ្នាំ មុនគាត់បានឃើញនាងបានស្លាប់នៅមាត់ទ្វារមន្ទីរពេទ្យ ដែលមានភាពចង្អៀតណែនណាន់បន្ទាប់ពីការដណ្តើមគ្នារកគ្រែ។ Shaikh បាននិយាយដូច្នេះ៖ អ្វីដែលនាងត្រូវការគឺអុកស៊ីសែនដែលអាចជួយនាងនិងកូនដែលមិនទាន់កើតបាន។ គាត់បន្តថា៖ ការស្លាប់របស់នាង បានជំរុញគាត់អោយធ្វើសកម្មភាពមួយនេះ។
គួរបញ្ជាក់ផងដែរថា Shaikh បានបង្កើតមូលនិធិយូនិចនិងសេចក្តីថ្លៃថ្នូរ Unity And Dignity Foundation (UDF) គាត់ កាលពីឆ្នាំ ២០១៤។ កាលពីខែមិថុនា លោកបានបង្កើតគំនិតផ្តួចផ្តើមគំនិត Ray of Hope Initiative ដើម្បីផ្តល់អុកស៊ីសែនដោយឥតគិតថ្លៃដល់អ្នកជំងឺដែលមានជំងឺឆ្លងកូវីដ១៩។
Shaik បានចំណាយប្រាក់ផ្ទាល់ខ្លួនចំនួន ២,០០០ ដុល្លារដើម្បីទិញបំពង់អុកស៊ីសែនចំនួន ៣០ ហើយបានផ្តល់ជូនឥតគិតថ្លៃដល់អ្នកដែលត្រូវការជាចាំបាច់ ដោយផ្សព្វផ្សាយការបើកចំហរតាមរយៈបណ្តាញសង្គមនិងមិត្តភក្តិ។
ពេញចិត្តដោយជោគជ័យដំបូងរបស់លោក Shaikh បានសំរេចចិត្តបង្កើនសមត្ថភាពរបស់លោក តែយ៉ាងណាមូលនិធិនេះជួបភាពខ្វះខាត។ ដើម្បីឆ្លើយតបទៅនឹងតំរូវការដែលកំពុងកើនឡើងសម្រាប់បំពង់អុកស៊ីសែន លោកបានលក់រថយន្ត Ford Endeavor SUV របស់គាត់។
ទិញក្នុងតម្លៃ ៣ ម៉ឺនដុល្លារ Shaikh លក់បានក្នុងតម្លៃប្រហែល ១២.០០០ ដុល្លារសម្រាប់រថយន្តនេះ។ លុយនេះបានអនុញ្ញាតឱ្យលោកទិញបំពង់អុកស៊ីសែនចំនួន ១៦០ គ្រឿងទៀត។ កិច្ចខិតខំប្រឹងប្រែងរបស់លោកក៏បានធ្វើឱ្យលោកមានកិត្តិនាមល្បីល្បាញផងដែរ ដែលបានធ្វើឱ្យមានអ្នកស្ម័គ្រចិត្តកាន់តែច្រើនបានចូលរួមក្នុងបេសកកម្មរបស់លោក៕
ប្រភព៖ CNN
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]