សហរដ្ឋអាមេរិក៖ ក្ដីស្រឡាញ់ពីម្ដាយចំពោះកូន គឺមាននៅលើមនុស្ស និងសត្វគ្រប់ប្រភេទ គឺតែងតែការពារនិង ថែរក្សាជានិច្ច ជាពិសេសគឺកូនតូចដែលមិនទាន់ពេញវ័យ តែងតែយកមកតាមខ្លួន មិនថានៅទីណា ឬទៅកន្លែងណានោះទេ។
ជាក់ស្ដែង កាលពីពេលថ្មីៗកន្លងមកនេះ មានស្ត្រីជនជាតិ អាមេរិកម្នាក់បានបីកូនតូចអាយុត្រឹម៥ខែ ចូលទៅមើលក្នុងសួនសត្វ Franklin Park Zoo ក្នុងសហរដ្ឋអាមេរិក ។ក្នុងនោះនាងក៏បានបីកូនចូលទៅមើល សត្វស្វាប្រភេទ ហ្គោរីឡានៅពីក្រៅកញ្ចក់បិទឃាំង ដែលមានសភាពថ្លាមើលឃើញច្បាស់ តែអ្វីដែលធ្វើឱ្យនាងភ្ញាក់ផ្អើល និងសប្បាយចិត្តនោះគឺមានស្វាញីមួយក្បាលបានមកស្វាគមន៍រាក់ទាក់ដាក់នាង យ៉ាងសប្បាយរីករាយ ជាមួយនិងវត្តមានរបស់នាង និង កូនតូចដែលនាងបីនៅនឹងដៃ។ វាសម្ដែងកាយវិការហាក់បីដូចជារីករាយ និងត្រេកអរជាខ្លាំងដែលបានឃើញនាងអោបកូនតូចយ៉ាងកក់ក្ដៅ ក្នុងនោះស្វាមួយក្បាលនោះក៏សម្ដែងកាយវិការដូចជាព្យាយាមចង់បង្អួត និង បង្ហាញពីកូនតូចដែលនៅក្បែរខ្លួនរបស់វា ដែលមានន័យថាវាក៏មានកូនតូច និងមានក្ដីស្រឡាញ់ ការពារចំពោះកូន មិនខុសពីមនុស្សនោះទេ៕
ប្រភព៖ Khaosod
Join Us ៖ https://t.me/khmerload
ចង់ដឹងច្បាស់សូមទស្សនាវីដេអូទាំងអស់គ្នា៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]