ថៃ៖ ទោះបើបច្ចុប្បន្នតួឯកស្រីក្នុងរឿង «Husband In Law» នាង Mew Nittha កំពុងមានផ្ទៃពោះចំនួន ៤ ខែមកហើយក្តី ប៉ុន្តែសង្កេតឃើញថា នាងនៅតែមមាញឹកជាមួយនឹងការងារក្នុងវិស័យកម្សាន្តដដែលដូចជា  ការលេចមុខចូលរួមនៅក្នុងកម្មវិធីផ្សេងៗ និងការថតស្ពតពាណិជ្ជកម្ម។ 

យ៉ាងណាមិញ បើនិយាយពីទេពកោសល្យ សម្តែងរបស់តារាស្រីរូបនេះ គឺធ្វើឲ្យមហាជន ទស្សនិកជនស្ងើចសរសើរសឹងតែគ្រប់ទិស ព្រោះមិនថាឈុតឆាកសម្តែងបែបណាក៏នាងនៅតែអាចសម្តែងបានយ៉ាងល្អឥតខ្ចោះ។ ហើយបើក្រឡេកទៅមើលពីរូបសម្រស់របស់តារាស្រីវ័យ ៣០ ឆ្នាំរូបនេះវិញនៅតែស្រស់ស្អាត លេចធ្លោ ស៊ីវិល័យ ទាក់ទាញសឹងតែគ្រប់ពេលទោះបីនាងមានមាឌតូចច្រឡឹងបន្តិចក៏ដោយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង កាលពីពេលថ្មីៗនេះ បានលេចនូវរូបភាពមួយសន្លឹករបស់ នាង MewNittha តាំងពីនាងមិនទាន់បានចូលប្រឡូកក្នុងវិស័យសិល្បៈ ឃើញថាមានភាពខុសគ្នាឲ្យបន្តិចបន្តួច ដោយសម្រស់មុនពេលចូលសិល្បៈមិនសូវជាមានភាពលេចធ្លោដោយគ្មានការតុបតែងមុខ  មិនសូវជាទាក់ទាញ ស្រស់ស្អាត ស៊ីវិល័យ ដូចពេលបច្ចុប្បន្ន មានការលេងខ្លួនហាយសូទាក់ទាញមិនធម្មតា៕

ដើម្បីទទួលបានព័ត៌មានបន្ថែម និងថ្មីៗ ព្រមទាំងរហ័សពីគេហទំព័រខ្មែរឡូតសូមចុច៖ https://t.me/khmerload

សូមទស្សនារូបភាពខាងក្រោម៖ 

MewNittha
MewNittha
MewNittha
MewNittha
MewNittha
MewNittha

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]