បរទេស៖ បវរកញ្ញាចក្រវាល គឺជាកម្មវិធីប្រឡងបវរកញ្ញាអន្តរជាតិមួយក្នុងចំណោមការប្រលងសម្រស់គឺជាការជួបជុំប្រចាំឆ្នាំដ៏ធំបំផុតនៅលើពិភពលោក ដែលត្រូវបានជ្រើសរើស បេក្ខភាពនារី ដែលមានស្រស់ស្អាតជាច្រើន ក៏ដូចជាពោលពេញដោយសមត្ថភាព មកពីជុំវិញទូទាំងពិភពលោក។

ដោយឡែក ទោះបីបេក្ខនារីទាំងអស់សុទ្ធសឹង តែជាអ្នកតំណាងប្រទេសដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញ ក៏ដូចជាចំនេះដឹងពេញខ្លួនក៏ដោយ ក៏បវរកញ្ញាចក្រវាលមួយចំនួនមានភាពរឿងរ៉ាវល្អក់កករ ដែលបានកើកឡើងកាលពីអតីតកាល បានធ្វើឲ្យយើងនឹកស្មានមិនដល់ នៃហេតុការណ៍ទាំងនោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក ថ្ងៃនេះ ខ្មែរឡូត បើកបង្ហាញ រឿងរ៉ាវ ទស្សនិកជន មិនបានដឹង ក៏ដូចជាមិនបានឃើញនូវភាពចម្រូងចម្រាសជាច្រើនទាក់ទងនឹងបេក្ខនារី ជាបេក្ខភាព ក្នុងការចូលរួមប្រកួតបវរកញ្ញាចក្រវាលកាលពីអតីតកាល សុទ្ធតែរឿងរ៉ាវ គួរឲ្យចាប់អារម្មណ៍ជាខ្លាំង​ និងមិនអាចបំភ្លេចបានដូច្នេះដែរ។

ចង់ដឹងទេថា មានរឿងអ្វីកើតឡើងខ្លះ សូមទស្សនារូបភាពខាងក្រោម៖

១. បែកធ្លាយរូបថតអាសអាភាសជាច្រើននៅក្នុងក្លឹបរាត្រី

ក្នុងឆ្នាំ ២០០៥ បវរកញ្ញា Nevada សហរដ្ឋអាមេរិក មានឈ្មោះថា Katie Rees មានការភ្ញាក់ផ្អើលជាខ្លាំង ពីសំណាក់មហាជន ក្នុងរយៈពេលតែមួយយប់ប៉ុណ្ណោះម្កុដបវរកញ្ញាត្រូវបានគេដកហូតមានន័យថា បវរកញ្ញារូបនេះ លែងមានឱកាសចូលរួមក្នុងការប្រកួតប្រជែង​ ដោយសាររូបភាពជាច្រើនសន្លឹកនៅក្លឹបកម្សាន្តត្រូវបានបែកធ្លាយ។

Katie Rees
រូបភាពត្រូវបានបែកធ្លាយ

២. បវរកញ្ញាចក្រវាលកាណាដា ជាបវរកញ្ញាកែភេទ

ក្នុងឆ្នាំ ២០១២ Jenna Talackova បានចូលរួមប្រកួតបវរកញ្ញាចក្រវាលកាណាដា ទោះយ៉ាងណានៅពេលបេក្ខនារីដែលនៅលេខ ១២ រូបនេះ បានធ្វើឲ្យអ្នករៀបចំកម្មវិធីបានស្រឡាំងកាំងពេលដឹងថារូបនាងជាមនុស្សកែភេទ។ នាងត្រូវបានគេដកសិទ្ធិភ្លាមៗ ពីបទរំលោភលើវិន័យរបស់បេក្ខជន។ ការសម្រេចចិត្តនេះបណ្តាលឱ្យមានភាពចម្រូងចម្រាសយ៉ាងខ្លាំងដែលបណ្តាលឱ្យសហគមន៍អ្នកស្រលាញ់ភេទដូចគ្នាក្រោកឈរឡើងនិងប្រយុទ្ធថែមទៀតផង។

Jenna Talackova

៣. បវរកញ្ញាចក្រវាលឆ្នាំ ១៩៩៦ ប៊ិះរបូត មកុដដោយសារតែការឡើងទម្ងន់

កញ្ញា Alicia Machado ត្រូវបានគេស្គាល់ថាជាទេពធីតានៃសម្រស់នៅប្រទេសវេណេស៊ុយអេឡាដោយសារតែមុខមាត់ស្រស់ស្អាតឥតខ្ចោះរបស់នាង។ ពេលចូលរួមប្រកួតបវរកញ្ញាចក្រវាលឆ្នាំ ១៩៩៦ Alicia បានផ្តួលដៃគូប្រកួតទាំងអស់និងទទួលបានចំណាត់ថ្នាក់កំពូលនៃការប្រកួតនេះផងដែរ។

ទោះបីជាយ៉ាងណាក៏ដោយបន្ទាប់ពីទទួលបានគ្រងមកុដដ៏មានមានតម្លៃជាបវរកញ្ញាចក្រវាល រូបនាងស្ទើរតែរបូត ដំណែងមួយនេះ ដោយសារតែការឡើងទម្ងន់លឿនពេក ត្រូវបានអ្នករៀបចំកម្មវិធីបវរកញ្ញាពិភពលោក គម្រាម ដកយកមកុដនិងផ្តល់ឱ្យលំដាប់រងទី១ បវរកញ្ញា Taryn Mansell  ។

Alicia Machado
Alicia Machado ពេលដែលបានឡើងគីឡូ

៤. វគ្គផ្តាច់ព្រាត់ ប្រកាសច្រឡំម្ចាស់ជ័យលាភី បវរកញ្ញាចក្រវាលឆ្នាំ ២០១៥ 

នៅរាត្រីចុងក្រោយនៃការស្វែងរកម្ចាស់ជ័យលាភីបវរកញ្ញាចក្រវាលឆ្នាំ ២០១៥ ពិធីករ Steve Harvey បានប្រកាសជ្រើសរើស បវរកញ្ញាចក្រវាល Colombia ជាអ្នកឈ្នះ។

យ៉ាងណាមិញត្រឹមតែ ៤ នាទីក្រោយមកពិធីកររូបនេះបានស្នើភ្លាមៗឱ្យវិលត្រឡប់ទៅរកការផ្លាស់ប្តូរ។ បន្តិចក្រោយមកបវរកញ្ញាចក្រវាលឆ្នាំ ២០១៤ Paulina Vega ត្រូវបង្ខំចិត្តដកមកុដលើក្បាល ប្រគល់ជូនបវរកញ្ញាហ្វីលីពីន Pia Wurztbach ទៅវិញ។

  បវរកញ្ញាចក្រវាល Colombia ដកមកុដ
វរកញ្ញាចក្រវាល Colombia ដកមកុដ ឲ្យ បវរកញ្ញាហ្វីលីពីន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]