ឥណ្ឌា៖ ស្របពេលដែលករណីនៃការឆ្លងវីរុសកូវីដ១៩ បានកើនឡើងយ៉ាងគំហុកនៅក្នុងប្រទេសឥណ្ឌា សមាជិកសភារបស់គណបក្ស Bharatiya Janata Party BJP នៅក្នុងរដ្ឋ Uttar Pradesh បានអំពាវនាវឱ្យប្រជាជនឥណ្ឌាផឹកទឹកនោមគោ ដើម្បីយកឈ្នះវីរុសកូវីដ១៩។ លោក Surendra Singh សមាជិកសភាមួយរូបនៅក្នុង Bairia ស្រុក Ballia បានបង្ហោះវីដេអូមួយដែលបង្ហាញពីខ្លួនលោក បានផឹកទឹកនោមគោ។
ហើយវីដេអូនោះ ត្រូវបានចែកចាយព្រោងព្រាតនៅក្នុងបណ្តាញសង្គម លោក Surendra បានបង្ហាញថាតើ ទឹកនោមគោ គួរត្រូវផឹករបៀបម៉េច។ ខណៈពេលដែលបានអំពាវនាវឱ្យប្រជាជនឥណ្ឌាពិសាទឹកនោមគោ លោកបានធ្វើជាឧទាហរណ៍ដោយលេបទឹកនោមគោ នៅក្នុងវីដអូ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សសមាជិកសភារូបនេះ បានអះអាងថា ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ អាចត្រូវបានគ្រប់គ្រង និងទប់ស្កាត់បានដោយសារតែផឹកនោមគោ។ លោក Surendra Singh បានបន្ថែមទៀតថា អាថ៍កំបាំងនៃសុខភាពល្អរបស់លោក ក៏ដោយសារតែផឹកទឹកនោមគោ បើទោះបីជារូបលោក ត្រូវធ្វើការ ១៨ម៉ោងក្នុងមួយថ្ងៃ ដើម្បីប្រជាជនយ៉ាងណាក្តី។
លោកបានពន្យល់ថា ទឹកនោមគោ គួរទទួលទាននៅពេលព្រឹក នៅពេលដែលពោះយើងទទេមិនទាន់ពិសារអាហារអ្វី។ លោកបានបន្ថែមទៀតថា៖ លោកអ្នកនឹងមានការការពារ បន្ទាប់ពីបានផឹកទឹកនោមគោរួច។
ក្នុងនោះដែរ លោក Surendra Singh បានបញ្ជាក់ថា៖ ទោះបីគាត់ជឿលើវិទ្យាសាស្ត្រក៏ដោយ ប៉ុន្តែ គាត់ជឿជាក់លើទឹកនោមគោទាំងស្រុង។
លោក Surendra Singh ក៏បានអះអាងផងដែរថា៖ ទឹកនោមគោមិនត្រឹមតែប្រឆាំងនឹងកូវីដ១៩ ប៉ុណ្ណោះទេ តែជាថ្នាំសិក្តិសិទ្ធប្រឆាំងនឹងជំងឺជាច្រើន ជាពិសេសជំងឺគាំងបេះដូង។
ប្រភព៖ India Today
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]