បរទេស៖ កាលពីថ្មីៗនេះ ទស្សនាវដ្តី GQ នៅចក្រភពអង់គ្លេស​ បានចេញរូបភាពជាច្រើនសន្លឹក នៃតារាកីឡាករបាល់ទាត់ Neymar យ៉ាងស្រស់សង្ហា បានធ្វើឲ្យហ្វេនៗនារីជ្រួលជ្រើញ និងមានការចាប់អារម្មណ៍ជាខ្លាំង នៃការសំភាសនិ៍ជាមួយតារាបាល់ទាត់ររូបនេះ។

ក្នុងរូបភាពនោះ លោកប៉ា​លីវ កូន​ ១រូបនេះ បានឈរកាច់រាង បង្ហាញសាច់ដុំយ៉ាងសង្ហា ដែលត្រូវបានថតសម្រាប់ការចេញផ្សាយ នារដូវក្តៅខានមុខនេះ។ ទន្ទឹមនឹងនេះផងដែរ កីឡាករខ្សែប្រយុទ្ធវ័យ ២៩ ឆ្នាំរូបនេះមិនបានលាក់បាំងបំណងប្រាថ្នាចង់មានកូនថែមទៀតទេនាពេលអនាគត។ ជាក់ស្តែងលោកបានសារភាពដូច្នេះថា៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Neymar

គួររំលឹកផងដែរថា កំពូលតារាឆ្នើមប្រេស៊ីលរូបនេះ មានកូនប្រុសដំបូងរបស់ខ្លួននៅអាយុ ១៩ ឆ្នាំ។ ម្តាយរបស់ក្មេងប្រុសនេះគឺជាអតីតមិត្តស្រី Carolina។ អ្នកទាំង ២ បានបែកបាក់គ្នាមុនពេលចាប់កំណើតរបស់កូនប្រុសរបស់ពួកគេក៏ដោយ ប៉ុន្តែពួកគេទាំងពីរបានចិញ្ចឹមកូនប្រុស បីបាច់បានយ៉ាងល្អ រហូតមកពេលនេះ៕

សូមទស្សនារូបភាពខាងក្រោម៖

កូនប្រុស និង Neymar
Neymar និង កូនប្រុស
Neymar

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]