ភ្នំពេញ៖ វីដេអូមេរៀនសម្រាប់សិក្សាតាមអនឡាញពីកម្មវិធី «Smart 1,000 Grade 12 Video Collection» ត្រូវបានដាក់បញ្ចូលទៅក្នុងកម្មវិធីស្វ័យសិក្សា «MoEYS E-Learning» ដែលត្រូវបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការរួមគ្នា ដោយក្រសួងអប់រំ យុវជន និងកីឡាកម្ពុជា និងសហភាពសហព័ន្ធយុវជនកម្ពុជាកាលពីសប្ដាហ៍មុន ជាមួយនឹងគោលបំណងគាំទ្រដល់សិក្សានុសិស្ស ដែលការសិក្សារបស់គេមិនអាចធ្វើទៅបានដោយសារការបិទសាលារៀនបណ្ដោះអាសន្ន មូលហេតុបង្កដោយជំងឺរាតត្បាតជាសកលកូវីដ-១៩។
កម្មវិធីស្វ័យសិក្សា MoEYS E-Learning អនុញ្ញាតឲ្យសិស្សានុសិស្ស ស្វែងរកមាតិកាអប់រំទាក់ទងនិងមេរៀននៅសាលារបស់ពួកគេ ហើយនៅទីបំផុតគម្រោងនេះនឹងផ្ដល់មេរៀនទាំងអស់ ដល់សិស្សគ្រប់ថ្នាក់ទាំងអស់ផងដែរ។ ទោះយ៉ាងណាក៏ដោយ នាពេលបច្ចុប្បន្នមានតែមាតិកាអប់រំសម្រាប់ថ្នាក់ទី ១២ ប៉ុណ្នោះត្រូវបានបញ្ចប់ជាស្ថាពរ និងបានដាក់បញ្ចូលទៅក្នុងកម្មវិធីស្វ័យសិក្សា app ដោយមាតិកាអប់រំសម្រាប់ថ្នាក់ទី ១២ នេះ ត្រូវបានបង្កើតឡើងតាមរយៈភាពជាដៃគូរវាងក្រសួងអប់រំ យុវជន និងកីឡា និងវិទ្យាស្ថានបើកទូលាយ ដោយទទួលបានការគាំទ្រផ្នែកហិរញ្ញវត្ថុពីមូលនិធិទឹកប្រាក់១លានដុល្លារ ដើម្បីប្រឆាំជំងឺកូវីដ-១៩ របស់ក្រុមហ៊ុន Smart Axiata។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្នុងកម្មវិធីស្វ័យសិក្សាឥតគិតថ្លៃនេះ សិក្សានុសិស្សអាចមើលវីដេអូមេរៀនដែលថតទុកជាមុន ដែលរៀបចំឡើងដោយគ្រូបង្រៀនទទួលស្គាល់ពីក្រសួងអប់រំ យុវជន និងកីឡា អាចទាញយកសៀវភៅពុម្ព ឆ្លើយសំណួរដើម្បីអនុវត្តសម្រាប់ប្រឡង តាមដានការរីកចម្រើននៃការរៀនសូត្ររបស់ពួកគេ ហើយទាញយក និងរក្សាមាតិការរៀនមេរៀនទុកមើលទាំងពេលមិនមានអ៊ីនធឺណិត ។
ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ថា៖
ឯកឧត្តមបណ្ឌិតសភាចារ្យ
បានបន្ថែមទៀតថា៖
ក្រុមហ៊ុន Smart Axiata បានកំពុងបន្តគាំទ្រគម្រោងសិក្សាតាមអនឡាញ ជាមួយនឹងជំនួយបច្ចេកទេស និងហិរញ្ញវត្ថុ ដើម្បីធានាឲ្យបានថាកម្មវិធីស្វ័យសិក្សាតាមឧបករណ៍ចល័ត អាចស្វែងរកបានកាន់តែទូលំទូលាយ នៅពេលប្រកាសដាក់ឲ្យប្រើប្រាស់។
លោក ថូម៉ាស ហ៊ុន នាយកប្រតិបត្តិក្រុមហ៊ុន Smart Axiata បានមានប្រសាសន៍ថា៖
លោក ថូម៉ាស បានបន្ថែមទៀតថា៖
ក្រុមហ៊ុន Smart Axiata កំពុងស្វែងរកមធ្យោបាយបន្ថែម ដើម្បីបន្តការគាំទ្ររបស់ខ្លួនសម្រាប់ក្រសួងអប់រំ យុវជន និងកីឡា រួមមានការប្រើប្រាស់បណ្ដាញទំនាក់ទំនងរបស់ខ្លួន ដើម្បីផ្ញើសារជាអក្សរទៅកាន់សិស្ស និងឪពុកម្តាយឲ្យបានដឹងលឺអំពីកម្មវិធីនេះ បង្កើតវីដេអូកាន់តែច្រើន និងមាតិកាសំណួរ ជំរុញការពិភាក្សារក្នុងក្រុមលើកម្មវិធី App និងផ្ដល់ទិន្នន័យអិុនធឺណិតដល់សិស្សានុសិស្សដើម្បីប្រើប្រាស់ តាមដែលអាចធ្វើទៅបាន។
កម្មវិធីស្វ័យសិក្សា MoEYS E-Learning អាចដោនឡូតបានតាមរយៈ តំណនេះ http://onelink.to/moeysapp
សម្រាប់ព័ត៌មានបន្ថែម សូមតាមដានទំព័រហ្វេសប៊ុករបស់ក្រុមហ៊ុន Smart Axiata តាមរយៈ www.facebook.com/smartforcambodia ឬចូលទៅកាន់គេហទំព័រ www.smart.com.kh។
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]