រាជធានីភ្នំពេញ ៖  បន្ទាប់ពី លោកឧកញ៉ា ហេង សៀ បានចេញលិខិតសុំអភ័យទោស ជាសាធារណៈហើយ ដោយក្នុងនោះ លោកបាន សូមអភ័យទោស ចំពោះថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋទាំងអស់ ព្រមទាំងភរិយា ក្រុមគ្រួសារ ដែលខ្លួន បានលួចមានស្នេហា ជាមួយជនទី៣គឺ កញ្ញា មាន ពេជ្ររីតា កន្លងមក ធ្វើឲ្យលោក សោកស្តាយបំផុត រួចមិនបានប៉ុន្មានផង ស្រាប់តែ ចេញលិខិតស្នើសុំ តុលាការរឿងនេះ មួយបន្ថែមទៀត។

គួរបញ្ជាក់ថា លិខិតនោះ បានដាក់ស្នើទៅកាន់ ប្រធានសាលាដំបូងរាជធានីភ្នំពែញ កម្មវត្ថុ សុំពន្យាពេលចូលឆ្លើយបំភ្លឺ នៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ជាបណ្តោះអាសន្នដោយ ក្តីអនុគ្រោះ ដោយរូបលោក សព្វថ្ងៃនេះ កំពុងសម្រាកព្យាបាលសង្គ្រោះបន្ទាន់ នៅឯមន្ទីរពេទ្យ ជាហេតុធ្វើឲ្យរូបលោក មិនអាចចូលឆ្លើយបំភ្លឺ នៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បាន ជាមួយគ្នានេះ រូបលោក បានសន្យា នឹងរូបលោកនឹងចូលបំភ្លឺ ជូនព្រះរាជអាជ្ញា តាមការកំណត់ ដោយមិនគេចវេស ពេលស្ថានភាពជំងឺមាន ការធូរស្រាល៕

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បើចង់ដឹងឲ្យកាន់តែច្បាស់នោះ តោះទៅមើលរូបភាពខាងក្រោម ៖

រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]