បរទេស៖ ក្នុងបទសម្ភាសន៍ជាមួយអ្នកយកព័ត៌មានហូលីវូដកាលពីថ្ងៃទី ១២ ឧសភា ពិធីករដ៏ល្បីឈ្មោះ Ellen DeGeneres បានប្រកាសដំណឹងគួរឲ្យភ្ញាក់ផ្អើលជាខ្លាំង នៃការបង្ហើបឲ្យដឹងថា តារាកំប្លែងរូបនេះ នឹងបញ្ចប់កម្មវិធី ដ៏ល្បីរបស់ខ្លួន ក្នុងឆ្នាំ ២០២២​ខានមុខនេះ។

ដោយឡែក ពិធីករវ័យ ៦៣ ឆ្នាំរូបនេះបានពន្យល់ពីការសម្រេចចិត្តរបស់នាងបញ្ឈប់កម្មវិធី Talk Show ដែលបាននៅជាមួយនាងអស់រយៈពេលជិតពីរទសវត្សមកហើយដែលនាំឱ្យនាងមានកេរ្តិ៍ឈ្មោះ ព្រមទាំងទទួលបានជោគជ័យ ដោយបានលើកឡើងថា៖ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Ellen DeGeneres

គួររំលឹកថា ពិធីការិនី និងតារាកំប្លែងហូលីវូដ Ellen DeGeneres បានបង្កើតកម្មវិធី The Ellen Show តាំងពីឆ្នាំ ២០០៣ មកម្លេះ។ កម្មវិធីនេះត្រូវបានទស្សនិកជនស្រឡាញ់ចំពោះរឿងរ៉ាវដែលមានការបំផុសគំនិតថ្មីៗជាញឹកញាប់ជាមួយម្ចាស់ផ្ទះ Ellen DeGeneres ដែលពូកែវោហាស័ព្ទមួយនេះ។ ។

លើសពីនេះកម្មវិធីជជែកកម្សាន្តនេះក៏មានភាពទាក់ទាញផងដែរ ដោយសារតែមានការចូលរួមពីសំណាក់ភ្ញៀវជាច្រើនដែលជាសិល្បករនិងតួអង្គល្បីៗ មកពីជុំវិញពិភពលោក ដោយភាពជោគជ័យនៃកម្មវិធី The Ellen Show បានជួយ នាងក្លាយជាពិធីករដ៏ល្បីល្បាញ និងមានឥទ្ធិពលបំផុតនៅលើពិភពលោកដែលនាំឱ្យនាងមានទ្រព្យជិត ៤០០ លានដុល្លារឯណោះ៕

ប្រភព៖ https://ngoisao.net/

សូមទស្សនារូបភាពខាងក្រោម៖

Ellen DeGeneres
Ellen DeGeneres
Justin និង Ellen

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]