ចាស់ៗតែងនិយាយថា «មនុស្សចាស់មានជំងឺច្រើន» ហេតុអ្វីបានបែបនេះ? ពេលមនុស្សយើងកាន់តែចាស់ ប្រព័ន្ធភាពសាំរបស់យើងក៏ចុះខ្សោយទៅតាមវ័យដែរ។ កោសិកាឈាមស ដែលជួយប្រយុទ្ធប្រឆាំងនឹងមេរោគ ក៏លែងសូវមានប្រសិទ្ធភាពដូចមុន និងធ្វើឲ្យមានមេរោគឆ្លងជាញឹកញាប់។
១. ប្រព័ន្ធភាពសាំមនុស្សវ័យចំណាស់
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ប្រព័ន្ធភាពស៊ាំ ជួយការពាររាងកាយយើងពីសារធាតុបង្កគ្រោះថ្នាក់ពីខាងក្រៅ មានដូចជាពពួកបាក់តេរី វីរុស ជាតិពុល និងកោសិកាមហារីក ជាដើម។ ប្រព័ន្ធភាពស៊ាំធ្វើឲ្យកោសិកា និងអង់ទីករ បំផ្លាញនូវសារធាតុគ្រោះថ្នាក់ទាំងនេះ។
ពេលយើងមានវ័យកាន់តែចាស់ ប្រព័ន្ធភាពស៊ាំរបស់យើងធ្វើការមិនបានល្អទៀតទេ។ ប្រព័ន្ធភាពស៊ាំរបស់យើងនឹង៖
- ការឆ្លើយតបរបស់ប្រព័ន្ធភាពស៊ាំយឺតជាងមុន។ ការណ៍នេះ ធ្វើឲ្យយើងប្រឈមនឹងការធ្លាក់ខ្លួនឈឺ។
- ជំងឺប្រព័ន្ធភាពស៊ាំអាចនឹងកើតមាន។ ជំងឺប្រភេទនេះ អាចធ្វើឲ្យប្រព័ន្ធភាពស៊ាំវាយប្រហារដោយភាន់ច្រឡំ និងអាចធ្វើឲ្យខូចខាត ឬបំផ្លាញជាលិកាល្អរបស់រាងកាយ។
- របួសកើតមានលើរាងកាយជាសះស្បើយយឺត ដោយសារតែចំនួនកោសិកាប្រព័ន្ធភាពស៊ាំក្នុងរាងកាយមានចំនួនតិចជាងមុន ដើម្បីជួយឲ្យរបួសឆាប់ជាសះស្បើយ។
- សមត្ថភាពកំណត់ និងចាប់មេរោគឆ្លងក៏ធ្លាក់ចុះ ដែលនេះអាចធ្វើឲ្យមនុស្សវ័យចំណាស់ប្រឈមនឹងកើតជំងឺមហារីកខ្ពស់។
២. វិធីការពារ
ដើម្បីកាត់បន្ថយហានិភ័យដោយសារប្រព័ន្ធភាពស៊ាំចុះខ្សោយ មនុស្សវ័យចំណាស់គួរ៖
- ចាក់វ៉ាក់សាំងបង្ការជំងឺផ្ដាសាយ និងវ៉ាក់សាំងចាំបាច់មួយចំនួនទៀតតាមការណែនាំរបស់គ្រូពេទ្យ
- ធ្វើលំហាត់ប្រាណឲ្យបានទៀងទាត់ ព្រោះថាលំហាត់ប្រាណជួយពង្រឹងប្រព័ន្ធភាពស៊ាំ
- ញ៉ាំអាហារល្អៗចំពោះសុខភាព។ អាហារសម្បូរសារធាតុចិញ្ចឹមជួយរក្សាប្រព័ន្ធភាពស៊ាំឲ្យនៅរឹងមាំល្អ។
- កុំជក់បារី ព្រោះថាការជក់បារីធ្វើឲ្យប្រព័ន្ធភាពស៊ាំចុះខ្សោយ។
- កម្រិតការផឹកគ្រឿងស្រវឹង។ បើសិនជាយើងមានជំងឺប្រចាំកាយ គួរពិភាក្សាជាមួយគ្រូពេទ្យថាយើងអាចផឹកគ្រឿងស្រវឹងបានឬយ៉ាងណា។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]