ថៃ៖ ជាការពិតណាស់ នៅក្នុងសម័យកាលកូវីដនេះ មានមនុស្សស្ទើរទូទាំងប្រទេសដែលកំពុងជួបប្រទះវិបត្តិសេដ្ឋកិច្ច ប្រាក់ចំណូលថយចុះ អ្នកខ្លះទៀតក៏សឹងតែគ្មានចំណូលចូលផង ទៀតសោតគឺត្រូវចំណាយចេញស្ទើរតែគ្រប់ទិស ។
ជាមួយនឹង ការរងផលប៉ះពាល់គ្រប់ពេលវេលា ចំពោះការផ្ទុះឡើងនូវមេរោគថ្មីដែលបានធ្វើឱ្យមនុស្សជាច្រើនមានបញ្ហាអាជីវកម្ម ខ្លះទៀតថែមទាំងបិទទ្វារទៀតផង អាជីវកម្មខ្លះបានបាត់បង់ប្រាក់ចំណូល។ ទន្ទឹមនឹងនេះ តារាសម្ដែងវ័យក្មេងនាង Davikah បានប្រាប់ថា នៅឯហាងកាហ្វេ Misstar Café by Davikah របស់នាងផ្ទាល់ ការលក់ធ្លាក់ចុះយ៉ាងខ្លាំង នៅថ្ងៃខ្លះរកបានតែជាង ១០ដុល្លារ ប៉ុណ្ណោះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ នៅចុងក្រោយ ថ្ងៃ ១២ ឧសភា ២០២១ Davikah បានបើកបេះដូង តាមរយៈ Nine Entertainment នាង បាននិយាយថាស្ថានភាពឥឡូវនេះ គឺជាការលក់ដ៏អាក្រក់បំផុត ចាប់តាំងពីបើកហាងនេះអស់រយៈពេល ៥ ឆ្នាំមកហើយ ព្រោះថ្មីៗនេះ វាទើបតែលក់បាន ២ កែវតែ ជាង ១០ដុល្លារប៉ុណ្ណោះនៅក្នុងហាង ។ Davikah នាងសារភាពថានាងមានអារម្មណ៍ធុញថប់ខ្លាំងណាស់ ប៉ុន្តែត្រូវតែបន្តប្រយុទ្ធ ហើយក៏ជាសំណាងល្អដែរ ហាងនេះមានទីតាំងនៅលើដីរបស់ខ្លួន ដូច្នេះនាងមិនចាំបាច់បង់ថ្លៃឈ្នួលផ្ទះទេ ប៉ុន្តែនៅតែត្រូវបង់ថ្លៃទឹកភ្លើងនិងការជួលបុគ្គលិកព្រោះ យើងត្រូវតែគាំទ្រពួកគាត់ ដែលកំឡុងពេលនេះនាងត្រូវមើលថែអ្នកក្រោមឱវាទចំនួន ៥ នាក់៕
ដើម្បីទទួលបានព័ត៌មានបន្ថែម និងថ្មីៗ ព្រមទាំងរហ័សពីគេហទំព័រខ្មែរឡូតសូមចុច៖ https://t.me/khmerload
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]