រាជធានីភ្នំពេញ ៖ ខ្លោចចិត្ត ក្រោយដឹងដំណឹងថា គ្រួសារមួយ ក្នុងក្រុម៥ ភូមិទួលសង្កែ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ នេះបានឆ្លងមួយគ្រួសារតែម្តង ដោយមានគ្នា៤នាក់ ដោយក្នុងនោះ ឪពុកជាអ្នកឆ្លងមុនគេ។
ជាមួយគ្នានេះ ឪពុកម្តាយ ត្រូវបានក្រុមគ្រូពេទ្យយកទៅព្យាបាល មុន តែពេលនេះ ជាអកុសល ឪពុកត្រូវបាន ស្លាប់បាត់បង់ជីវិតទៅហើយ ចំណែក ប្រពន្ធក៏កំពុងមាន ផ្ទៃពោះ ៦ខែ ហើយកូនច្បងប្រុស មានអាយុទើបតែ៩ឆ្នាំ និងកូនស្រីទី២ អាយុទើបតែ៣ ឆ្នាំតែប៉ុណ្ណោះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សគួរបញ្ជាក់ថា គ្រាន់តែឃើញរឿងបែបនេះភ្លាម ទាំងគ្រូពេទ្យ ទាំងសមត្ថកិច្ច ស្ទើរទប់ទឹកភ្នែកមិនបាន ក្នុងចិត្តក្តុកក្តួលជំនួសក្មេងៗ និងក្រុមគ្រួសារជាខ្លាំង ជាពិសេស កូននៅតូចៗ តែបែរជា ត្រូវជំងឺកូវីដប្រល័យជីវិត ឆក់យកទៅ ពង្រាត់ឪពុក កូន ដោយគ្មានស្រណោះ គ្មានអាល័យ ឯចំណែកប្រពន្ធវិញ មិនដឹងថា ខ្លោចចិត្តប៉ុណ្ណាទេ កំពុងតែពពោះហើយ បែរជា មកជួបរឿងអកុសលនេះទៅវិញ៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]