ភ្នំពេញ: ជារឿងដ៏សែនហួសចិត្ត និងនឹកស្មានមិនដល់មួយ ស្របពេលដែលប្រជាជនទូទាំងប្រទេសខ្វាយខ្វល់ នឹងរឿងកូវីដ ចំណែកឯជនសង្ស័យមួយក្រុមបែរទៅជាធ្វេីសកម្មភាពឆក់ទូរស័ព្ទដៃពីនារីម្នាក់បានសម្រេចនៅក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រួចព្យាយាមគេចខ្លួនតែត្រូវសមត្ថកិច្ចឃាត់ខ្លួនបានជាបន្តបន្ទាប់នៅផ្ទះសំណាក់មួយក្នុងភូមិសាស្ត្រខណ្ឌទួលគោក។ ក្រោយកើតហេតុការណ៍នេះរួចមក ជនរងគ្រោះក៏បានមកដាក់ពាក្យបណ្ដឹងដើម្បីឱ្យសមត្ថកិច្ចជួយអន្តរាគមន៍។
ដោយមានការបញ្ជាផ្ទាល់ពីលោកវីរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការខណ្ឌសែនសុខ និងក្រោមការដឹកនាំដោយផ្ទាល់ពីសំណាក់ លោកវីរសេនីយ៍ទោ កួច សោភា អធិការរងទទួលបន្ទុកផ្នែកព្រហ្មទណ្ឌខណ្ឌសែនសុខ បានដឹកនាំកម្លាំងចុះបង្ក្រាបនិងឃាត់ខ្លួនបានជនសង្ស័យម្នាក់នៅវេលាម៉ោងប្រមាណជា៩ ព្រឹកថ្ងៃដដែលនៅក្នុងភូមិសាស្ត្រសង្កាត់អូរបែកក្អម ក្រោយពីបានធ្វើការឃាត់ខ្លួននិងសួរនាំជនសង្ស័យរួចមក សមត្ថកិច្ចបន្តទៅតាមចាប់បក្ខពួកដែរនៅសង្ងំលាក់ខ្លួននៅក្នុងផ្ទះសំណាក់(យីហោតារាពេជ្រ ម៉ូឌែន សង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោ បានចំនួន២នាក់ទៀតចំណែកបក្ខពួកម្នាក់ទៀតរត់គេចខ្លួនបាត់។និងដកហូតបានម៉ូតូចំនួន ២គ្រឿង។បន្ទាប់មលការបានបើកការបង្រ្កាបជាបន្តលើជនសង្ស័យដែលជាប់ពាក់ព័ន្ធជាបន្តរហូតដល់ឃាត់ខ្លួនបានទាំងស្រុងតែម្តង។
សូមបញ្ជាក់ផងដែរថា គិតមកត្រឹមពេលបច្ចុប្បន្នជនសង្ស័យប្រុសស្រីទាំង ១៣ នាក់សមត្ថកិច្ចកំពុងធ្វើការសួរនាំនៅអធិការនគរបាលខណ្ឌសែនសុខដើម្បីចាត់ការបន្តទៅតាមនិតិវិធីច្បាប់៕
ដើម្បីទទួលបានព័ត៌មានបន្ថែម និងថ្មីៗ ព្រមទាំងរហ័សពីគេហទំព័រខ្មែរឡូតសូមចុច៖ https://t.me/khmerload
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]