បរទេស៖ រូបភាពមួយចំនួនមានភាពប្រក្រតី ប៉ុន្តែបែរជាភ្នែករបស់យើងពិបាកបែងចែកការពិត ក្នុងរយៈពេលដ៏ខ្លី។ ការបំភ័ន្តភ្នែកបណ្ដាលមកពីស្ថានភាពនៅក្នុងរូបភាព ស្របពេលការចុចថតចំពេលវេលាល្អ ទើបបណ្ដាលឲ្យរូបថតមួយចំនួនមានលក្ខណៈពិសេស ដែលត្រូវចំណាយពេលមើលយូរ ដើម្បីយល់។

បណ្ដុំរូបភាពខាងក្រោមអាចតេស្ដសមត្ថភាពរបស់អ្នក លើការបែងចែកការពិតនៃរូបភាព ចាំមើលអ្នកអាចស្វែងយល់បានរហ័សកម្រិតណា។ តោះមកមើលកំពូលរូបភាពបន្លំភ្នែកនៅខាងក្រោមនេះ ទាំងអស់គ្នា៕

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដើម្បីទទួលបានព័ត៌មានបន្ថែម និងថ្មីៗ ព្រមទាំងរហ័សពីគេហទំព័រខ្មែរឡូត សូមចូលទៅកាន់តេឡេក្រាម៖ https://t.me/khmerload

១. មើលមួយភ្លែត ស្មានតែជើងរបស់គាត់ គឺ...

២. មិនមែនជាបារីទេ តែវាគ្រាន់តែជាបង្គោលដែលដួលប៉ុណ្ណោះ

៣. កុំចាញ់បោករូបអី សាកត្រឡប់រូបភាពពីលើទៅក្រោមវិញ​ នឹងដឹងការពិតហើយ

៤. ដើមឈើដួលសោះ តែបច្ចេកទេសថត អាចបោកយើងបាន

៥. មើលឲ្យច្បាស់សិន សឹមញាក់ចិញ្ចើម

៦. បច្ចេកទេសថត៖ ព្រាបនៅខាងលើ ឡាននៅខាងក្រោម អ៊ីចឹងស្រាយចម្ងល់បានហើយ

៧. មួយទៀតហើយ ម្នាក់នៅខាងលើ ម្នាក់ទៀតនៅខាងក្រោម

៨. ថតចំប្លង់ល្អ មើលទៅឥដ្ឋការ៉ូដូចជាបាក់ស្រុតអ៊ីចឹង តាមពិតម៉ូតគេសោះ

៩. ការពិតឡានដឹកទំនិញសោះ មើលមួយភ្លែត ស្មានតែកំពូលអ្នកជិតខាង ចាំអើតមើល

១០. បើលក់គោយន្តទៅ បងបានអីដឹកម៉ូយ

១១. សសរផ្សេង កប៉ាល់ផ្សេង អត់មានអីពាក់ព័ន្ធគ្នាទេ

១២. ដើមឈើនេះ ដូចខាត់ណាខៀវម្ល៉េះ

១៣. អាអូនចុងភូមិនោះ រត់លឿនណាស់ លើកនេះមានតែប្រើវិធីថ្មី

១៤. ទិដ្ឋភាពជុំវិញ ពិតជាស៊ីគ្នាជាមួយសត្វគោនេះណាស់

១៥. ជើងកៅអីទេ មិនមែនកែងទ្រនាប់ជើងរបស់គាត់ទេ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]