ភ្នំពេញ៖ ពាក់អាវយឺតដៃខ្លីពណ៌ទឹកប៊ិច ដែលមានឡូហ្គោជារូបដានជើងសត្វសុនកនៅលើអាវ អមជាមួយនឹងពាក្យមួយឃ្លា “សង្គ្រោះសត្វអនាថា” យុវជនសម្បុរស្រអែម និងមានមាឌធំបានទាញម៉ូតូចាកចេញពីផ្ទះរបស់ខ្លួនសំដៅទៅជួយសង្គ្រោះសត្វ ដោយនាំយកឧបករណ៍មួយចំនួនទៅតាមខ្លួនផងដែរ។
រាល់លើកនៅពេលយុវជនវ័យ ២២ឆ្នាំរូបនេះទទួលដំណឹងពីមិត្តភក្តិអំពីសត្វអនាថាដូចជា ឆ្កែ និងឆ្មា ឬនៅពេលគាត់ឃើញសត្វទាំងនោះនៅតាមដងផ្លូវដែលត្រូវការការជួយសង្គ្រោះ គាត់តែងតែរូតរះធ្វើដំណើរចេញទៅដើម្បីជួយសង្គ្រោះពួកគេ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សគិតមកដល់ដើមឆ្នាំ២០២១ យុវជនរូបនេះបានសង្គ្រោះសត្វអនាថាតាមដងផ្លូវបានជាង ៣០០ក្បាល មកហើយ។

ដោយមើលឃើញនូវទឹកចិត្តល្អបែបនេះ លោក ហ៊ិន រតនា ដែលជាគ្រូបង្វឹកសុនកល្បីឈ្មោះមួយរូបនៅកម្ពុជាបានសម្រេចចិត្តជ្រើសតាំងយុវជន ស៊ុន ធូធារ៉ា ឱ្យចូលរួមក្នុងកម្មវិធីពានរង្វាន់ពលរដ្ឋគំរូ Smart ឆ្នាំ២០២០។
លោក រតនា បានថ្លែងថា៖
ការជ្រើសតាំងនេះបានផ្តល់ឱកាសដល់យុវជនរូបនេះឱ្យឈានបន្តទៅកាន់វគ្គផ្តាច់ព្រ័ត្រ ដើម្បីចូលរួមជាមួយនឹងបេក្ខជន និងបេក្ខនារី ៩នាក់ផ្សេងទៀត សម្រាប់ការទទួលបានឱកាសក្លាយជាជ័យលាភីជាមួយនឹងប្រាក់រង្វាន់ចំនួន ១ម៉ឺនដុល្លារ។
យុវជន ស៊ុន ធូធារ៉ា ថ្លែងថា៖

សន្យារបស់គាត់ បានលេចចេញជារូបរាងកាលពីចុងឆ្នាំ២០១៩ ដោយយុវជនរូបនេះបានចាប់ផ្តើមជួយសង្គ្រោះសត្វអនាថាក្រោយសម្រាកពីការជួយលក់ដូរឪពុកម្តាយរបស់គាត់ពេលល្ងាច នៅពេលទទួលបានដំណឹងថាមានសត្វដែលត្រូវជួយសង្គ្រោះ។ បន្ទាប់មកគាត់យកពួកគេទៅមន្ទីរពេទ្យសត្វផ្សេងៗ ដើម្បីសំអាត និងលាងរបួស មុននឹងបង្ហោះរូបសត្វនោះដើម្បីស្វែងរកម្ចាស់ថ្មីលើហ្វេសប៊ុក Stray Animal Rescue (សង្គ្រោះសត្វអនាថា) ដែលលោកបង្កើតឡើងដើម្បីសង្គ្រោះសត្វអនាថា កាត់បន្ថយសត្វអនាថា បង្កេីនអ្នកស្រលាញ់សត្វអោយកាន់តែច្រេីន និងជំរុញឱ្យមានច្បាប់សំរាប់សត្វ។

លោក ធារ៉ា បានបន្ថែមថា៖
ម្ចាស់ថ្មីទាំងនោះក៏រួមមានទាំងកញ្ញា ឡៅ ស្រីមាន ផងដែរ ដែលបានទទួលចិញ្ចឹមសុនកអនាថាមួយក្បាលពីលោក ធារ៉ា។ បន្ទាប់ពីយកមកចិញ្ចឹម សុនកនោះក៏បានបាត់ ហើយកញ្ញាបានពឹងពាក់លោក ធារ៉ា ម្តងទៀតឱ្យជួយស្វែងរកសុនកនោះមកវិញ។
កញ្ញា ឡៅ ស្រីមាន បានថ្លែងថា៖
ជាអ្នកស្រលាញ់សត្វម្នាក់ទៀតកញ្ញា សម លីលី ដែលបានទទួលចិញ្ចឹមសត្វអនាថាពីលោក ធារ៉ា កាលពីពាក់កណ្ដាលឆ្នាំ២០២០ បានលើកទឹកចិត្តឲ្យសាធារណៈជន ចូលរួមសង្គ្រោះសត្វជាមួយលោក ធារ៉ា។
កញ្ញា សម លីលី ថ្លែងថា៖
ទាក់ទងនឹងថវិកា ដែលប្រើប្រាស់ក្នុងការចំណាយលើការជួយសង្គ្រោះសត្វនេះលោក ធារ៉ា បានរៃអង្គាសតាមរយៈទំព័រហ្វេសប៊ុក Stray Animal Rescue ដែលអ្នកចូលរួមបរិច្ឆាគ គឺជាអ្នកមានចិត្តស្រលាញ់សត្វដូចគាត់ដែរ។
លោកបានថ្លែងថា ដរាបណាភ្នំពេញនៅតែមានសត្វអនាថាតាមដងផ្លូវ លោកក៏នឹងបន្តជួយសង្គ្រោះពួកគេតាមរយៈមធ្យោបាយគ្រប់ប្រភេទដែលលោកអាចធ្វើបាន។
លោក ធារ៉ា បន្ថែមថា៖

អំពើល្អទាំងនេះហើយដែលឆ្លើយតបទៅនឹងកម្មវិធីពានរង្វានពលរដ្ឋគំរូ Smart ដែលជាផ្នែកមួយនៃយុទ្ធនាការ «ឆ្ពោះទៅមុខរួមគ្នា» របស់ក្រុមហ៊ុន Smart Axiata ដែលបានចាប់ផ្តើមនៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០។ កម្មវិធីនេះមានបំណងស្វែងរកពលរដ្ឋកម្ពុជាដែលបានធ្វើសកម្មភាពល្អៗក្នុងការជួយប្រទេសជាតិ អ្នកជិតខាង និងសហគមន៍របស់ខ្លួន។
ការប្រកាសជ័យលាភីរបស់កម្មវិធីពលរដ្ឋគំរូ Smart ដែលដើមឡើយគ្រោងធ្វើនៅថ្ងៃទី២៧ មីនា ឆ្នាំ២០២១ ត្រូវបានពន្យាពេល ដោយសារការរាតត្បាតជំងឺកូវីដ-១៩។ កាលបរិច្ឆេទថ្មីនឹងត្រូវជូនដំណឹងនៅពេលក្រោយ។
ដើម្បីចូលមើលវីដេអូអំពីលោក ធារ៉ា សូមចុចលើតំណភ្ជាប់ (Link) នេះ៖ https://fb.watch/5tEV7uSFdQ/។
សម្រាប់ព័ត៌មានបន្ថែម សូមតាមដានទំព័រហ្វេសប៊ុករបស់ក្រុមហ៊ុន Smart តាមរយៈ www.facebook.com/smartforcambodia ឬចូលទៅកាន់គេហទំព័រ www.smart.com.kh។

អំពីក្រុមហ៊ុន Smart
ក្រុមហ៊ុន Smart Axiata Co., Ltd. ជាប្រតិបត្ដិករទូរគមនាគមន៍ចល័តឈានមុនគេក្នុងព្រះរាជាណាចក្រកម្ពុជា។ បច្ចុប្បន្នក្រុមហ៊ុនបាននិងកំពុងបម្រើអតិថិជនចំនួន ៨ លាននាក់ ស្ថិតក្រោមស្លាកសញ្ញា “Smart”។ Smart Axiata គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនមេ មានឈ្មោះថា “Axiata Group Berhad” ដែលជាក្រុមហ៊ុនផ្ដល់សេវាទូរគមនាគមន៍ធំជាងគេបង្អស់មួយក្នុងទ្វីបអាស៊ី។
ក្រុមហ៊ុន Smart គឺជាប្រតិបត្តិករទូរគមនាគមន៍ចល័តដែលមានភាពឈានមុខគេបង្អស់ផ្នែកសេវាបច្ចេកវិទ្យាទំនើបទាន់សម័យក្នុងព្រះរាជាណាចក្រកម្ពុជា។ ក្រុមហ៊ុន Smart គឺជាប្រតិបត្ដិករដំបូងបង្អស់ដែលបានដាក់ឱ្យដំណើរការសេវាបច្ចេកវិទ្យាជំនាន់ទី៤ “4G LTE” ក្នុងឆ្នាំ២០១៤ បច្ចេកវិទ្យា 4G+ ក្នុងឆ្នាំ២០១៦ បច្ចេកវិទ្យា 4G+ ជាមួយ HD Voice (VoLTE) និង 4.5G ក្នុងឆ្នាំ២០១៧។ នៅពាក់កណ្តាលឆ្នាំ២០១៩ Smart បានរៀបចំកម្មវិធីបង្ហាញសាកល្បងបច្ចេកវិទ្យាជំនាន់ទី៥ “5G” ដំបូងគេបង្អស់នៅកម្ពុជាដោយបង្ហាញពីភាពជាអ្នកដឹកនាំផ្នែកសេវាទិន្នន័យចល័ត។ ក្រុមហ៊ុន Smart ក៏មានផ្ដល់នូវបច្ចេកវិទ្យាទូរស័ព្ទចល័តដ៏សម្បូរបែបរួមមាន៖ សេវាបច្ចេកវិទ្យា 2G, 2.5G, 3G និង3.75G ក៏ដូចជាសេវាកម្មទូរស័ព្ទក្រៅប្រទេស (Roaming) ដែលអាចប្រើបានច្រើនជាង ១៩០ប្រទេស។ Smart បាននិងកំពុងផ្តល់សេវាគ្របដណ្តប់ក្នុងតំបន់ប្រជាសាស្ត្រច្រើនជាង ៩៩% (កៅសិបប្រាំបួន) ភាគរយ នៅទូរទាំងព្រះរាជាណាចក្រកម្ពុជា ។
ក្រុមហ៊ុនក៏កំពុងបម្លែងខ្លួនយ៉ាងសកម្មទៅជាប្រតិបត្តិករបែបឌីជីថល តាមរយៈការផ្ដល់នូវសេវាកម្ម និងកម្មវិធីកម្សាន្តលក្ខណៈស៊ីវិល័យប្រកបដោយភាពច្នៃប្រឌិតជាច្រើន។ នេះរួមបញ្ចូលភាពជាដៃគូជាមួយភាគីអន្តរជាតិនានាដូចជា៖ ក្រុមហ៊ុន Universal Music ក្រុមហ៊ុន Apple និង ក្រុមហ៊ុន Facebook ក៏ដូចជាសេវាកម្មឌីជីថលនានា រួមមាន៖ សេវាធានារ៉ាប់រងជីវិតឆ្លាតវ័យ សេវា SmartPay សេវា Pleng by Smart សេវា GigaGigs by Smart សេវា Pi Pay និងសេវា SmartNas។ ក្រុមហ៊ុន Smart មានចក្ខុវិស័យក្លាយជាក្រុមហ៊ុនលេខ១ និងជាក្រុមហ៊ុនបច្ចេកវិទ្យាទូរគមនាគមន៍ដែលទទួលបានកី្ដស្រលាញ់ពេញចិត្តបំផុតនៅព្រះរាជាណាចក្រកម្ពុជានៅត្រឹមឆ្នាំ២០២២ តាមរយៈកម្មវិធីទំនួលខុសត្រូវខ្ពស់លើកិច្ចការងារសង្គម និងកម្មវិធីនិរន្តរភាពនានាសម្រាប់កំណើនសេដ្ឋកិច្ច និងសង្គមជាតិ។
ក្រុមហ៊ុន Smart មានបុគ្គលិកនិយោជិតសរុបប្រមាណជាង ១.០០០ (មួយពាន់) នាក់ ក្នុងនោះរួមបញ្ចូលទាំងនិយោជិតក្នុងស្រុក និងនិយោជិតបរទេសដែលកំពុងខិតខំប្រឹងប្រែងឆ្ពោះទៅសម្រេចបេសកកម្មរួមគ្នាក្នុងការផ្សារភ្ជាប់ និងធ្វើឱ្យជីវិតកាន់តែប្រសើរឡើង។
Smart ជីវិតរស់រវើក!
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]