ជប៉ុន៖ យោងតាមវេបសាយ Popular Mechanics បានឱ្យដឹងថា អ្នកវិទ្យាសាស្ត្រនៅប្រទេសជប៉ុនថ្មីៗនេះ បានធ្វើការពិសោធន៍ដើម្បីបង្ហាញថា មនុស្សអាចមានញាណម្យ៉ាងដែលហៅថា echolocation ឬសមត្ថភាពក្នុងការកំណត់ទីតាំងវត្ថុតាមរយៈសំឡេង ដែលអាចកំណត់រូបរាងវត្ថុនានាបាន។ សមត្ថភាពនេះនឹងអាចជួយយើងឱ្យមនុស្សមើលឃើញក្នុងទីងងឹត មិនថាពេលណា ឬទីណានោះទេ។
នៅពេលសត្វប្រចៀវហោះជុំវិញវត្ថុណាមួយ ពួកវាបញ្ចោញរលកសំឡេងខ្ពស់ទៅកាន់វត្ថុនោះ ហើយរលកសំឡេងនឹងបាញ់ត្រលប់មកពួកវាវិញ។ សមត្ថភាពនេះបានជួយដល់ថនិកសត្វតូចៗឱ្យដឹងពីរូបរាង ឬចលនានៃវត្ថុនានាបាន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សវេជ្ជបណ្ឌិត Miwa Sumiya ជាអ្នកដឹកនាំនៃការសិក្សាថ្មីនេះ បាននិយាយថា ប្រសិនបើមនុស្សមានសមត្ថភាពចេះស្តាប់សូរស័ព្ទដូចគ្នានេះ វានឹងអាចជួយយើងបានច្រើន។
ដើម្បីសាកល្បងទ្រឹស្តីនេះ ក្រុមការងាររបស់លោក Sumiya បានរៀបចំការពិសោធន៍មួយ។ នៅបន្ទប់មួយ អ្នកស្រាវជ្រាវបានឲ្យកាសដល់អ្នកចូលរួមម្នាក់មួយគូ និង tablets ពីរផ្សេងគ្នាដែលមួយសម្រាប់បង្កើតជាសំឡេង echolocation និងមួយទៀតសម្រាប់ស្តាប់សំឡេងនោះ។ នៅបន្ទប់មួយទៀត ដែលគេមិនឱ្យអ្នកចូលរួមមើលឃើញ គឺមានស៊ីឡាំងវិលមួយ។ ការសិក្សានេះបានធ្វើត្រាប់ដូចដែលសត្វប្រជៀវបញ្ចេញរលកសំឡេងទៅរកវត្ថុណាមួយដូច្នេះដែរ។
នៅទីបំផុតអ្នកស្រាវជ្រាវបានស្នើសុំឱ្យអ្នកចូលរួមកំណត់ថា តើសំឡេងដែលពួកគេមកវិញ គឺមកពីវត្ថុវិល ឬវត្ថុនៅស្ងៀម។ អ្នកចូលរួមក៏អាចកំណត់ទីតាំងស៊ីឡាំងបានមែន តែពួកគេមិនអាចកំណត់អត្តសញ្ញាណរូបរាងស៊ីឡាំងនោះបានទេ។
អ្នកស្រាវជ្រាវនិយាយថា ការងាររបស់ពួកគេគឺជាភស្ដុតាងដែលបង្ហាញថា ទាំងមនុស្សនិងសត្វប្រចៀវមានសមត្ថភាពកំណត់វត្ថុនានាបានតាមរយៈសំឡេង។ នៅពេលអនាគត គេអាចបញ្ចូលបច្ចេកវិទ្យានេះទៅក្នុងប្រភេទនាឡិកា smartwatch ឬវ៉ែនតា smart glasses ដើម្បីជួយមនុស្សដែលមើលមិនឃើញក្នុងការរុករកបាន៕
ប្រភព៖ Popular Mechanics
Join us: https://t.me/khmerload
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]