អាស៊ីដអ៊ុយរិក ជាកាកសំណល់មេតាបូលិកផលិតដោយសរីរាង្គ និងបរិភោគអាហារសម្បូរជាតិពុយរីនច្រើនហួស ឬអសមត្ថភាពក្នុងការបញ្ចេញសារធាតុនេះពីក្នុងខ្លួន។ កម្រិតជាតិអាស៊ីតអ៊ុយរិកខ្ពស់នៅក្នុងឈាម ជាវិបត្តិមេតាបូលិកដែលមានផលប៉ះពាល់ខ្លាំងទៅលើសន្លាក់ និងតម្រងនោម។ នេះបើតាមការផ្សព្វផ្សាយឲ្យដឹងពីមន្ទីរពេទ្យកាល់ម៉ែត។
មូលហេតុ និងកត្តារួមផ្សំបង្កបញ្ហាអាស៊ីដអ៊ុយរិកក្នុងឈាម
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
– ជំងឺនេះច្រើនកើតលើមនុស្សប្រុសវ័យលើសពី៥០ឆ្នាំ
– លើសពី ៩៥% នៃជំងឺនេះ មិនមានមូលហេតុជាក់លាក់
– មូលហេតុដទៃទៀតបណ្ដាលឲ្យមានវិបត្តិលើសជាតិអាស៊ីដអ៊ុយរិកមាន៖
- ជំងឺខ្សោយតម្រងនោមរ៉ាំរ៉ៃ
- ជំងឺបែកគ្រាប់ឈាម
- ជំងឺក្រពេញទីរ៉ូអ៊ីត
- ការប្រើថ្នាំដោយគ្មានវេជ្ជបញ្ជាត្រឹមត្រូវ។ល។
រោគសញ្ញាឡើងអាស៊ីដអ៊ុយរិកក្នុងឈាម
– ឈឺសន្លាក់ (លើម្រាមមេជើង កជើង ជង្គង់ កដៃ…)
– ហើមនៅសន្លាក់ដែលឈឺ ពិសេសពេលយប់
– ក្ដៅខ្លួន
– ឈឺសន្លាក់ខ្លាំងក្រោយញ៉ាំគ្រឿងស្រវឹង គ្រឿងសមុទ្រ សាច់ក្រហម ឬគ្រឿងក្នុងសត្វ
- ឡើងដុំពកក្រោមស្បែក (ដុំកំណកជាតិអាស៊ីដ)។
ចំពោះគ្នាយើងដែលមានរោគសញ្ញាដែលបានរៀបរាប់ខាងលើ ឬលើសជាតិអាស៊ីដក្នុងឈាមស្រាប់ គួរអនុវត្តតាមដំបូន្មានគ្រូពេទ្យដូចខាងក្រោម ដើម្បីថែទាំសុខភាពឲ្យល្អ៖
១. ចៀសវាងការបរិភោគអាហារសម្បូរជាតិពុយរីន (នំបុ័ង ផ្លែឈើ ស៊ុត…)
២. ផឹកទឹក តិចបំផុត ២លីត្រ/ថ្ងៃ
៣. ពិគ្រោះ និងទទួលការព្យាបាលត្រឹមត្រូវជាមួយគ្រូពេទ្យឯកទេស ដើម្បីរកមូលហេតុ និងផលប៉ះពាល់ផ្សេងៗឲ្យបានច្បាស់លាស់។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]