កូរ៉េខាងត្បូង៖ ដូចប្រិយមិត្តបានជ្រាបច្បាស់ហើយ តារាចម្រៀងស្រី ROSÉ សមាជិកនៃក្រុមនារីលំដាប់ពិភពលោក BLACKPINK  ត្រូវបានជ្រើសរើសជាឯកអគ្គរដ្ឋទូតពិភពលោក របស់ប្រ៊េនម៉ាក Tiffany & Co ដែលជាគ្រឿងអលង្ការលំដាប់ប្រណីត។

ជាក់ស្តែង កាលពីថ្មីៗនេះ តារាចម្រៀងទោលរូបនេះ ​ត្រូវបានគេ ទម្លាយ ក៏ដូចជា បង្ហាញនូវរូបសម្រស់ស្រស់ស្អាតរបស់នាង នៅនៅលើគម្របទស្សនាវដ្តី «Elle» សម្រាប់ចេញខែក្រោយ កំពុងតែទទួលបានការចាប់អារម្មណ៍ជាខ្លាំងពីសំណាក់មហាជន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះផងដែរ​ តារាស្រីវ័យ ២៤ ឆ្នាំរូបនេះ ដែលបង្ហាញពីសម្រស់ ពិតជាស្រស់ស្អាតខ្លាំងណាស់ ដែលបានគ្រងឈុត បានពាក់គ្រឿងអលង្ការប្រ៊េនកំពូលមួយនេះ ជាពិសេសនោះ បើក្រឡេកមើលទៅស្ទាយ៍ដែលបានជ្រើសរើសយកមកស្លៀក ពិតជាល្អឥតខ្ចោះ​ សាកសមខ្លាំង ទៅនឹងរូបរាងដ៏ស្តើងខ្ពស់ស្រឡះ របស់តារាស្រីរូបនេះតែម្តង៕

សូមទស្សនារូបភាពខាងក្រោម៖

ROSÉ
ROSÉ
ROSÉ
ROSÉ
ROSÉ
ROSÉ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]