រាជធានីភ្នំពេញ៖ យោងតាមការឱ្យដឹងពីគណកម្មការស្រាវជ្រាវជំងឺកូវីដ១៩ នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១នេះ បានឱ្យដឹងថា មានជនជាតិចិន ទាំង២នាក់ ត្រូវបានរកឃើញ វិជ្ជមានកូវីដ១៩ ស្នាក់សណ្ឋាគារ LAVANYA Boutique Hotel ដែលមានទីតាំងស្ថិតនៅផ្ទះលេខ ១៦ ផ្លូវលេខ ២២៨ កែង ផ្លូវលេខ ៥៥ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ ហើយក៏មានជនជាតិខ្មែរ ជាអ្នករត់កង់បីដែលធ្លាប់បានដឹក និងប្រជាពលរដ្ឋ ដែលមានទំនាក់ទំនងជាមួយ ជនជាតិចិន ចំនួន ២នាក់។
អាស្រ័យហេតុនេះ ប្រសិនបើបងប្អូនដែលធ្លាប់ទៅទីតាំងខាងលើនេះ និងធ្លាប់មានទំនាក់ទំនងជាមួយជនជាតិចិនខាងឬ ជនជាតិខ្មែរដែលធា្លប់ពាក់ព័ន្ធ សូមដាក់ខ្លួនដាច់ដោយឡែក និង តាមដានរបស់ខ្លួនដោយយកចិត្តទុកដាក់រយៈពេល១៤ ថ្ងៃ គិតចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬ បានទីតាំងមានហានិភ័យនេះ ។ ហើយប្រសិនបើអ្នកមានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ ក្អក កណ្ដាស់ ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមមេត្តាប្រញាប់ ទៅធ្វើតេស្តរកមេរោគ កូវីដ១៩ ដែលមានទីតាំងនៅ ៖
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស១/.វិទ្យាល័យបាក់ទូក
២/.វិទ្យាល័យបឹងត្របែក
៣/.មណ្ឌលសុខភាពចាក់អង្រែក្រោម
៤/.មន្ទីរពេទ្យខ្មែរ-សូវៀត
៥/.សាលាបឋមសិក្សា សុភមង្គល (ក្រោយផ្សារស៊ិន ជូរី បណ្តោះអាសន្ន)
៦/.មន្ទីរពេទ្យបង្អែកនៅតាមបណ្តាខេត្តនានា
រីឯសម្រាប់អ្នកដែលគ្មានរោគសញ្ញា សូមដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬទៅទីកន្លែងនោះ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]