កូរ៉េខាងត្បូង៖ ក្រុមចម្រៀងនារីធំជាងគេទូទាំងពិភពលោក BLACKPINK បានថតគម្របទស្សនាវដ្តីម៉ូដទាន់សម័យ Vogue Korea ដែលបានបង្ហាញរូបភាព ៥ ផ្សេងៗគ្នាដែលបង្ហាញពីភាពទាក់ទាញ នៃសមាជិកម្នាក់ៗនៃ ក្រុមចម្រៀងនារីមួយនេះ។

ដូចដែរបានមានការរំពឹងទុក សមាជិកទាំងបួននៃ BLACKPINK  ពិតជាលេចធ្លោខ្លាំង ក្នុងនាមជា រូបតំណាងសម្រស់កំពូល​ នៃអ្នកតំណាងនៃម៉ាកប្រណីតៗ ជាច្រើន កំពុងប្រមូលផ្តុំ ក្នុងរូបភាពមួយ កំពុងទទួលមានភ្ញាក់ផ្អើលពីសំណាក់អ្នកនិយមលេងអ៉ីនធឺណែត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅក្នុងរូបថតស៊េរីនេះត្រូវបានគេសង្កេត Lisa គឺជាសមាជិកលេចធ្លោបំផុតដែលធ្វើឱ្យមហាជន មានការភ្ញាក់ផ្អើល នៅពេលដែលនាងបានលេខស្ទីលម៉ូដសក់ពណ៌ទង់ដែង ជាមួយរសនិយមសក់សេះរបស់នាង ពិតជាដូចតុក្កតារស់ បេះដាក់។

ខណៈ Rosé ឯណោះវិញ ក៏មិនធម្មតាដែរ បានឈរបង្ហាញរាង មានការចាប់អារម្មណ៍មិនតិចនោះទេ គួបផ្សំស្ទីលម៉ូដសក់ដ៏ចម្លែករបស់នាង ពិតជាប្លែក ដែលមិនធ្លាប់លេងស្ទាយ៍បែបនេះពីមុនមក ជាពិសេសនោះ បានធ្វើឱ្យទម្រង់ផ្ទៃមុខស្រស់ស្អាតដ៏ឥតខ្ចោះរបស់នាង កាន់តែមើលទៅ ទាក់ក្រសែភ្នែកគួរឲ្យគយគន់។

ចំណែកឯ Jisoo និង Jennie ក៏ទទួលបានការសរសើររាប់មិនអស់ចំពោះ ជាមួយសម្រស់ដ៏ទាក់ទាញដែលមិនអាចរកឃើញលក្ខណៈដើម្បីរិះគន់ឃើញ។ នោះហើយជាមូលហេតុ ដែលគេហៅថារូបថតទស្សនាវដ្តីមួយនេះ មានភាពទាក់ទាញបំផុតនៅក្នុងប្រវត្តិសាស្ត្រ Kpop៕

សូមទស្សនារូបភាពខាងក្រោម៖

Jisoo
Jennie
Rose
LIsa
BLACKPINK

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]