ថៃ៖ មហាជនគ្រប់គ្នាប្រាកដជាបានដឹងហើយថា បច្ចុប្បន្ននេះជាសម័យកូវីដ១៩ ដូច្នេះហើយ ការប្រកបមុខរបររកស៊ី មិនថាក្នុងវិស័យអ្វីនោះទេ គឺមានសភាពស្ងប់ស្ងាត់ ចំណូលក៏មិនសូវមាននោះទេ។

Pound Rungrat 
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ កាលពីរយៈពេលកន្លងទៅថ្មីៗនេះតារាសម្ដែងស្រីជើងចាស់Pound Rungrat ​បានប្រកាសលក់ផ្ទះជាបន្ទាន់ ដោយសារតែមានបញ្ហាខ្វះចំណូលផ្គត់ផ្គង់នៅក្នុងគ្រួសារ ព្រោះតែ ជំងឺកូវីដ១៩ ដែលបានអូសបន្លាយ មកជាយូរ និងធ្វើឱ្យនាងមិនអាចរកចំណូលចូលបាន សម្រាប់ការចាយវាយ ក្នុងគ្រួសារ ព្រោះនាងជាកូនពៅ ដូច្នេះហើយនាងត្រូវមានតួនាទីចាត់ចែងគ្រប់សព្វបែបយ៉ាង ចិញ្ចឹមម្ដាយអាយុ៧០ និងបងប្រុសម្នាក់ដែលមិនមានការងារធ្វើ ។ក្នុងនោះរិតតែពិបាកជាងនេះទៀតនោះគឺPound Rungrat នាងមានជំងឺដែលត្រូវព្យាបាល ហើយបងប្រុសក៏មានជំងឺទៀត ទើបនាងសម្រេចចិត្តលក់ផ្ទះ ហើយផ្ទះនេះគឺជាផ្ទះផ្សេង មិនមែនផ្ទះដែលរស់នៅនោះទេ៕

ប្រភព៖ Thairath

   Join Us ៖ https://t.me/khmerload

Pound Rungrat និងតារាសម្ដែងដូចគ្នា 
Pound Rungrat 
ផ្ទះលក់

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]