ភ្នំពេញ៖ ពិធីការិនីប្រចាំស្ថានីយទូរទស្សន៍បាយ័ន កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន មួយរយចុងក្រោយនេះ ហាក់បីដូចជាទទួលបានជោគជ័យខ្លាំង ក្នុងការងារជាពិធីការិនីគួរឲ្យកត់សម្គាល់ ហើយអ្វីដែលកាន់តែធ្វើឲ្យតារាស្រីរូបនេះ ទទួលបានការចាប់អារម្មណ៍ ពីទស្សនិកជនកាន់តែច្រើនឡើង ពីមួយថ្ងៃទៅមួយថ្ងៃនោះ ព្រោះតែសម្រស់ដ៏ស្រស់ស្អាត ពីធម្មជាតិរបស់នាងនេះហើយ។
ជាការពិតណាស់ ពិធីការិនីវ័យក្មេង ពូកែវោហារស័ព្ទចាក់ទឹកមិនលិច កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន មិនត្រឹមតែជោគជ័យក្នុងវិស័យសិល្បៈនោះទេ ប៉ុន្តែនាងក៏ត្រូវបានគេមើលឃើញថា មានសំណាងល្អ ដែលអាចនិយាយបានថា ទេវតាប្រទានឲ្យនូវសម្រស់ដ៏ស្រស់ផូរផង់ពីធម្មជាតិ មិនចាញ់តារាបរទេសឡើយ ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្ដែង បើក្រលេកទៅមើលរូបសម្រស់តារាស្រី រូបនេះកាលពីឆ្នាំ ២០១៥ វិញគេសង្គេតឃើញថា ពិតជាស្រស់ស្អាត មិនចាញ់ពេលបច្ចុប្បន្នប៉ុន្មានទេ ដោយនាងបានដាក់រូបនាពេលបច្ចុប្បន្នធៀបគ្នា ដោយរក្សាភាពស្រស់ស្អាតរូបរាងទម្រង់មុខនៅដដែល នេះដោយសារតែរូបនាងមានសម្រស់ស្រស់ស្អាតពីធម្មជាតិ ដោយគ្មានការកឬ រាជនីសម្រស់ ហ៊ិន ច័ន្ទនីរ័ត្ន តែងតែទទួលបានពាក្យកោតសរសើរ យ៉ាងច្រើនអនេកពីសំណាក់មហាជនថា នាងគឺជាពិធីការិនីចាស់វស្សា ប៉ុន្តែសម្រស់នៅតែវ័យក្មេង ពោលគឺរក្សាសម្រស់ហាក់ឲ្យនៅអមតៈ មិនប្រែប្រួលទៅណាសោះ៕
សូមទស្សនារូភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]