សហរដ្ឋអាមេរិក ៖ ពិតណាស់ ថ្ងៃនេះគឺជា វគ្គ Preliminary ពោលគឺ ថ្ងៃទី២ នៃការប្រកួត ដែលថ្ងៃបន្ទាប់គឺ ជាថ្ងៃប្រកួតទឹកចុងក្រោយគេ ដើម្បីស្វែងរកម្ចាស់ម្កុដ បវរកញ្ញាចក្រវាឡ ២០២០ ជាមួយគ្នានេះ នៅតង់ទី២នេះ មហាជន ពិតជា ភ្ញាក់ខ្លាំងនឹង រ៉ូបរបស់កញ្ញា រ៉េត សារីតា ជាខ្លាំង ជាមួយគ្នានេះ ប្រសិនបើងាកទៅមើលពី អត្ថន័យនៃរ៉ូបមួយនេះវិញ អ្នកប្រាកដជា លាន់មាត់អស្ចារ្យជាក់ជាមិនខាន។

គួរបញ្ជាក់ផងដែរថា រូបនេះ មានទម្ងន់ដល់ទៅ ៣០គីឡូក្រាម ត្រូវបានធ្វើ ពី " Sampot / សំពត់ហូល " ដែលត្រូវបានគេស្គាល់ថាជាព្រលឹងជាតិនៃប្រទេសកម្ពុជា។ លំនាំនៃប៉ាក់អង្កាំ គឺយកលំនាំតាម ក្នុងរឿងព្រេងខ្មែរគឺ " Garuda / ហ្គាដាដា " ដែលបង្ហាញពីអំណាចនិងរាជវង្ស។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិនតែប៉ុណ្ណោះ ពណ៌នៃរ៉ូបមួយនេះ ជានិមិត្តរូបនៃភាពស្ងប់ស្ងាត់ដែលតំណាងឱ្យវប្បធម៌ប្រពៃណីខ្មែរ ដែលជាប្រទេសរួសរាយរាក់ទាក់។ គ្រឿងតុបតែងលម្អនៃរ៉ូបនេះត្រូវបានឆ្លាក់ដោយដៃផ្ទាល់ ជាមួយ Rhinestone និង Swarovski crystal ។

រីឯ បំណែកមួយៗនៃរ៉ូប មួយនេះបញ្ចាក់ពី ការអបអរសាទរចំពោះមោទនភាពរបស់ប្រទេសកម្ពុជា Preliminary Evening Gown រឺរ៉ូបរាត្រីស្រម៉ោលសរបស់ Reth Sarita, Miss Universe Cambodia 2020 ត្រូវបានឈ្នៃម៉ូតដោយ Designer របស់ហ្វីលីពីនលោក Rian Fernandez៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

រូបភាព
រូបភាព
រូបភាព
កញ្ញា រ៉េត សារីតា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]