ឥណ្ឌា៖ លោក Rahul Vohra ត្រូវបានគេស្គាល់ជា ជាតារាសម្តែង និងជាអ្នកធ្វើវីដេអូ ជនជាតិឥណ្ឌា បែបកំប្លែងនៅលើហ្វេសប៊ុក ក៏ដូចជាយូធ្យូបជារឿយៗទ ទួលបានការចូលមើលរាប់សិបលានដង ត្រូវបានគេរាយការណ៍ថា បានទទួលមរណភាពដោយសារកូវីដ ១៩ ក្នុងវយ ៣៥ឆ្នាំ។

ដោយឡែក តាមប្រភពដដែលបានលើកឡើងថា មួយថ្ងៃមុនលោកទទួលមរណភាព តារាសម្តែងរូបនេះបានបង្ហោះវីដេអូការរិះគន់ ទៅមជ្ឈមណ្ឌលសុខភាពរបស់ឥណ្ឌា ដែលធ្វើឱ្យរូបលោកផ្ទាល់ និងអ្នកជម្ងឺជាច្រើននាក់ទៀតខ្វះខាតការថែទាំ និងការយកចិត្តទុកដាក់ពីសំណាក់ក្រុមគ្រូពេទ្យ ដោយមិនអើពើអ្នកជម្ងឺ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅក្នុងវីដេអូដែលថតនៅថ្ងៃចុងក្រោយនៃជីវិតរបស់លោក Vohra បាននិយាយនៅក្នុងវីដេអូ ដែលគេបានដឹងថា​មុនពេលលោកស្លាប់នៅមន្ទីរពេទ្យក្នុងទីក្រុងដេលី មានពាក្យពេចនិ៍ស្តាប់ហើយមានសេចក្តីអាណិតអាសូរជាពន់ពេក ដែលនិយាយដូច្នេះថា៖

Rahul Vohra

មរណភាពរបស់លោក Vohra គឺជារឿងមួយក្នុងចំណោមរឿងសោកនាដកម្មជាច្រើនដែលបានកើតឡើងនាពេលថ្មីៗនេះបន្ទាប់ពីកូវីដ ១៩ បានវាយប្រហារប្រទេសឥណ្ឌាយ៉ាងសាហាវ។ មានមនុស្សច្រើនជាង ២៥០.០០០ នាក់បានស្លាប់ដោយសារកូវីដ ១៩ នៅក្នុងប្រទេសនេះបើយោងតាមរបាយការណ៍បានចេញផ្សាយ៕

សូមទស្សនារូបភាពខាងក្រោម៖

Rahul Vohra
Rahul Vohra

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]