ភ្នំពេញ. មុននេះបន្តិច កម្លាំងសមត្ថកិច្ចបានបន្ដនាំខ្លួនកូនស្រីបង្កើតរបស់ឧកញ៉ា ហេង សៀ ដែលបានរួមគំនិតគ្នាជាមួយប្ដី ឈ្មោះ ឃន ឈុនដារ៉ា ជួលមនុស្សប្រុស ស្រី ថតរូបភាពអាសអាសភាសដើម្បីបំភាន់ភ្នែក មហាជន និងបំផ្លាញកិត្តិយសយ៉ាងធ្ងន់ធ្ងរបំផុតលើកញ្ញា មាន ពេជ្ររីតា។

ចំពោះរឿងនេះទៀតសោត ធ្វេីឲ្យមហាជន នឹកស្មានមិនដល់ ដែលលោក ឃន ឈុន ដារ៉ា ដែលជាអ្នកធុរកិច្ចដ៏ល្បីម្នាក់ បែរជាមកធ្វេីរឿងបែបនេះទៅរួច។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួរបញ្ជាក់ផងដែរថា កាលល្ងាចមិញ កូនប្រសារ លោកឧកញ៉ា ហេង សៀ ដែលបានជួលមនុស្សប្រុស-ស្រីថតរូបអាសអាភាសដើម្បីបំភាន់សាធារណជន និងបំផ្លាញកិត្តិយស យ៉ាងធ្ងន់ធ្ងរបំផុតលើកញ្ញា មាន ពេជ្ររីតា ឈ្មោះ ឃន ឈុនដារ៉ា ដែលប្រិយមិត្ត បានគេស្គាល់ថា ជាម្ចាស់កាហ្វេល្បីមួយឈ្មោះ The KOI និង Tube Cafe ព្រមទាំងជាម្ចាស់ហាងPizza Yellow Cab បានជាប់ពាក់ព័ន្ធនឹងករណីខាងលើនេះ ដោយកម្លាំងសមត្ថកិច្ចបាននឹងកំពុងបន្តតាមចាប់អ្នកពាក់ព័ន្ធផ្សេងទៀត ដែលចូលរួមប្រឌិតលើករណីខាងលើ។

កូនស្រី លោកឧកញ៉ា ហេង សៀ
លោក ឃន ឈុនដារ៉ា
លោក ឃន ឈុនដារ៉ា
លោក ឃន ឈុនដារ៉ា និងភរិយា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]