តៃវ៉ាន់៖ នៅថ្ងៃទី ១៥ ខែឧសភាឆ្នាំ ២០២១ បានរាយការណ៍ថាលោក Wang Xiaofei ដែលជាស្វាមីរបស់តារាសម្តែង Barbie Hsu ដែលថាជាតួអង្គ សាន់ឆាយ បានធ្វើឲ្យមហាជនភ្ញាក់ផ្អើល នៅពេលដែលលោក បានបង្ហាញខ្លួននៅលើការ Livestream ដើម្បីលក់ទំនិញនៅលើonline។ 

ទន្ទឹមនឹងនេះដែរ ក្នុងកំឡុងពេលឡាយផ្ទាល់នោះ ត្រូវបានគេ ចោទសួរពីមូលហេតុដែលធ្វើឲ្ Wang Xiaofei បែរជាមកលក់តាឥវ៉ាន់តាមអនឡាញទៅវិញ។ តួយ៉ាងជាការឆ្លើយតបនឹងសំណួររបស់ទស្សនិកជនស្វាមីតារាសម្តែងរូបនេះ បានរកលេសថារវល់ហើយចាកចេញពីការ Live ភ្លាមតែម្តង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ បើតាមប្រភពមួយបានរាយការណ៍មកថា ចាប់តាំងពីខែមិថុនាឆ្នាំ ២០១៩ ព័ត៌មានអំពី Wang Xiaofei ដែលប្រឈមមុខនឹងវិបិត្តសេដ្ឋកិច្ចត្រូវបានផ្សព្វផ្សាយ ដោយសារតែសណ្ឋាគាររបស់លោក ដែលបានដាក់ទុនរាប់លានដុល្លារ ត្រូវបានបរាជ័យ ខាតបង់មិនស្ទើរ ក៏ព្រោះតែបញ្ហាកូវីដ ១៩ ក្នុងនោះរូបលោកក៏ត្រូវលក់វីឡាចំនួន ២ ដែលមានតម្លៃរាប់លានដុល្លារផងដែរ៕

សូមទស្សនារូបភាពខាងក្រោម

Barbie Hsu
Barbie Hsu និងស្វាមី
ស្វាមី និង Barbie Hsu
Wang Xiaofei  កំពុងលក់អនឡាញ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]