អាមេរិក៖ អតីតកងទ័ពជើងទឹកអាមេរិក ឧត្តមសេនីយ៍ទោ Ryan Graves បានបង្ហើបប្រាប់យូធូបឆានែល 60 Minutes ថាលោកបានឃើញយានមិនស្គាល់អត្តសញ្ញាណ (unidentified vessels) ហោះហើរក្នុងដែនអាកាសក្បែរឆ្នេររដ្ឋ Virginia ស្ទើរតែរាល់ថ្ងៃអស់រយៈពេល2ឆ្នាំជាប់គ្នា។
អ្វីដែលលោកឃើញគឺជាវត្ថុដូចគ្នាដែលបានឃើញនៅក្នុងវីដេអូរបស់កងទ័ពជើងទឹកអាមេរិកដែលថតនៅជិតតំបន់ San Diego ដែលវាគឺជារូបភាពដែលមន្ទីរបញ្ចកោណអាមេរិកបានបញ្ជាក់ថាជាការពិតកាលពីពាក់កណ្តាលខែមេសា ហើយលោក Graves ជឿថាយានទាំងនេះជាការគំរាមកំហែងដល់សន្តិសុខ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សលោក Graves ក៏បាននិយាយផងដែរថា អ្នកបើកយន្តហោះដទៃទៀតជឿជាក់ថាយានដែលមិនស្គាល់អត្តសញ្ញាណទាំងនេះអាចជាបច្ចេកវិទ្យាសម្ងាត់របស់អាមេរិក បច្ចេកវិទ្យារបស់ខ្មាំងសត្រូវ ឬអ្វីមួយផ្សេងទៀត។ គាត់ក៏បាននិយាយផងដែរថា វាអាចជាបច្ចេកវិទ្យារបស់ប្រទេសរុស្ស៊ីឬចិនក៏ថាបាន។
ទោះយ៉ាងណា យានមិនស្គាល់អត្តសញ្ញាណទាំងនេះ មានលក្ខណៈជឿនលឿនផ្នែកបច្ចេកវិទ្យាខ្លាំងជាងអ្វីដែលសហរដ្ឋអាមេរិកមានទៅទៀត។
មើលឃ្លីបខាងក្រោមដែលនិយាយពីបទសម្ភាសន៍នេះ៕
Join us: https://t.me/khmerload
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]