បរទេស៖ ត្រីមួយប្រភេទដែលធ្លាប់រស់នៅមុនសម័យដាយណូស័រទៅទៀត ត្រូវបានគេរកឃើញថានៅមានជីវិត ទោះបីអ្នកវិទ្យាសាស្ត្រធ្លាប់ជឿថាវាផុតពូជក៏ដោយ។
ត្រីដែលមានឈ្មោះថា coelacanth ត្រូវបានរកឃើញដោយក្រុមអ្នកប្រមាញ់ត្រីឆ្លាមអាហ្វ្រិកខាងត្បូងមួយក្រុម នៅមហាសមុទ្រឥណ្ឌាខាងលិច ជាប់ឆ្នេរសមុទ្រម៉ាដាហ្គាស្កា។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សត្រី Coelacanth ត្រូវបានរកឃើញម្តងទៀតជាលើកដំបូង តាំងពីគេគិតថាវាផុតពូជមក នៅក្នុងឆ្នាំ1938 ហើយក្រោយពីនោះមកអ្នកវិទ្យាសាស្ត្រសមុទ្របានអំពាវនាវឱ្យពង្រឹងវិធានការអភិរក្ស ដើម្បីការពារត្រីដែលមានអាយុកាល 420លានឆ្នាំនេះ។
យោងតាមវេទិកាអភិរក្សបរិស្ថានបានរាយការណ៍ថា ចាប់តាំងពីត្រីប្រភេទនេះបានរស់ឡើងវិញមក ពួកវាត្រូវបានគេចាប់បាននៅឆ្នេរសមុទ្រនៃប្រទេសអាហ្វ្រិកខាងត្បូង តង់ហ្សានី និងកោះ Comoros។
គេជឿថា ការរកឃើញត្រី coelacanth ឡើងវិញគឺដោយសារតែតម្រូវការព្រុយត្រីឆ្លាម និងប្រេងកើនឡើងខ្លាំង។ ប្រការនេះ បានធ្វើឱ្យអ្នកនេសាទត្រូវរាយសំណាញ់របស់ខ្លួនកាន់តែជ្រៅ ចូលទៅក្បែរកន្លែងដែលត្រី coelacanth រស់នៅ ទើបធ្វើឱ្យគេរកឃើញពួកវា។
គួរបញ្ចាក់ថា ត្រី Coelacanths ចូលចិត្តរស់នៅក្នុងទឹកជម្រៅ99ម៉ែត្រទៅ149ម៉ែត្រ៕
Join us: https://t.me/khmerload
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]