រាជធានីភ្នំពេញ ៖ កាលពីយប់ថ្ងៃទី ១៥ ឧសភា កន្លងផុតទៅនេះ លោកឧកញ៉ា ឃន ឈុនដារ៉ា កូនប្រសារប្រុសរបស់ លោកឧកញ៉ា ហេង សៀ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ដោយរកឃើញថា រូបលោក បានបង្កើតរូបភាពអាសអាភាស ចោទប្រកាន់ ប៉ះពាល់កិត្តិយសដល់ កញ្ញា មាន រីតាពេជ្រ។

ជាមួយគ្នានេះ ប្រសិនបើយើង ក្រឡេកទៅមើលប្រវត្តិការសិក្សា ការងារ របស់រូបលោកវិញ គឺមិនធម្មតាឡើយ។ បើទោះបី មានអាយុតិចក្តី តែរូបលោក មានជំនួយក្នុងដៃជាច្រើន ក្នុងនោះ ក៏មានហាងប្រេនយីហ៊ា ល្បីៗក្នុងកម្ពុជា សព្វថ្ងៃនេះផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួរបញ្ជាក់ថា លោកឧកញ៉ា ឃន ឈុនដារ៉ា កើតនៅក្នុងឆ្នាំ ១៩៨៩ គិតមកដល់ឥលូវនេះ លោកទើបមានអាយុត្រឹមតែ ៣២ឆ្នាំប៉ុណ្ណោះ រូបលោក លើសពីនេះទៅទៀត រូបលោក ជានិសិ្សតបញ្ចប់ការសិក្សាពីបរទេស ដោយទទួលបាន សញ្ញាប័ត្រផ្នែក​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​នៅ​សាកលវិទ្យាល័យ ​California ​នៃ​សហរដ្ឋ​អាមេរិក និង​ថ្នាក់​អនុបណ្ឌិត​ផ្នែក​គ្រប់គ្រង​ពី​សាកលវិទ្យាល័យ Bristol ប្រទេស​អង់គ្លេស។

គួរបន្ថែមទៀតថា រូបលោក បានត្រលប់មកកម្ពុជាវិញ នៅក្នុងឆ្នាំង ២០១៤ ហើយអាជីវកម្មដែលរូបលោក បានដំណើរការដំបូងគេនោះគឺ Koi ក្នុងអាយុត្រឹមតែ ២៤ឆ្នាំប៉ុណ្ណោះ មកទល់សព្វថ្ងៃនេះ រូបលោក គឺជានាយកប្រតិបត្តិក្រុមហ៊ុនល្បីឈ្មោះធំៗ ជាច្រើនដូចជា Koi ហាងតែ, Tube Coffee ហាងកាហ្វេ Yellow Cab ហាងភីហ្សា, Orkin ក្រុមហ៊ុនផ្តល់សេវាកម្ម សម្លាប់សត្វល្អិតតាមផ្ទះ, KYO ហាងម្ហូបបែបជប៉ុន អ្វីដែលពិសេសនោះ គឺរូបលោក បានផ្តល់ឱកាសការងារ និងគ្រប់គ្រងបុគ្គលិកជាច្រើន រយនាក់ឯណោះ៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

  លោកឧកញ៉ា ឃន ឈុនដារ៉ា
  លោកឧកញ៉ា ឃន ឈុនដារ៉ា
  លោកឧកញ៉ា ឃន ឈុនដារ៉ា
  លោកឧកញ៉ា ឃន ឈុនដារ៉ា
  លោកឧកញ៉ា ឃន ឈុនដារ៉ា
  លោកឧកញ៉ា ឃន ឈុនដារ៉ា
  លោកឧកញ៉ា ឃន ឈុនដារ៉ា
  លោកឧកញ៉ា ឃន ឈុនដារ៉ា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]