បរទេស៖ ទិដ្ឋភាពដ៏សោះកក្រោះនៃភពអង្គារបានធ្វើឲ្យភពនេះ មានសភាពស្ងប់ស្ងាត់ កំណកដីខ្សាច់ដែលគ្មានអ្វីកើតឡើងអស់កាលរាប់ពាន់លានឆ្នាំ លើកលែងតែព្យុះធូលីដែលកើតឡើងតាមពេល។ ទោះជាយ៉ាងណា ការស្រាវជ្រាវថ្មីបានបង្ហាញពីប្រវត្តិថ្មីៗនៃសកម្មភាពរបស់ភពក្រហមនេះ ហើយវាអាចនឹងជាភ្នំភ្លើងសកម្ម។ ក្រុមអ្នកវិទ្យាសាស្ត្រនៅតែកំពុងស្វែងយល់អំពីប្រវត្តិនៃភពអង្គារ ហើយរ៉ូបូតធ្វើដំណើរលើភពអង្គារ ដូចជា Curiosity និង Perseverance អាចជួយគាស់កកាយភស្ដុតាងនៃកាលវេលារបស់ភពនេះ។

ភពអង្គារធ្លាប់មានសភាពសើមហើយក្ដៅជាងពេលសព្វថ្ងៃនេះ ប្រហែល៤ពាន់លានឆ្នាំមុន។ មានរឿងអ្វីមួយបានកើតឡើងនៅលើភពនេះ ដែលបណ្ដាលឲ្យវាបាត់បង់បរិយាកាស ហើយទឹកបានជ្រាបចូលទៅក្រោមផ្ទៃភព ប្រហែល៣ពាន់លានឆ្នាំមុន ប៉ុន្តែវានៅតែជារឿងអាថ៌កំបាំងមួយ។ ក្រុមអ្នកវិទ្យាសាស្ត្រជឿថា សកម្មភាពភ្នំភ្លើងនៃភពនេះភាគច្រើនកើតឡើង ចន្លោះរវាងពី៣ទៅ៤ពាន់លានឆ្នាំមុន អមជាមួយការផ្ទុះឡើងខ្លះៗដែលកើតឡើងប្រហែល៣ពាន់លានឆ្នាំមុន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
សកម្មភាពភ្នំភ្លើងនៃប្រព័ន្ធ Cerberus Fossae នៅលើភពអង្គារ

ឥឡូវនេះ យានហោះជុំវិញភពអង្គារបានផ្ដល់នូវរូបភាពនិងទិន្នន័យនៃតំបន់មួយ។ ព័ត៌មានចុងក្រោយបានបង្ហាញពីភស្ដុតាងនៃសកម្មភាពភ្នំភ្លើង ដែលបានកើតឡើងចុងក្រោយ នៅរង្វង់៥០,០០០ឆ្នាំ ដែលវាមិនទាន់មានរយៈកាលយូរប៉ុន្មាននោះទេ។ តំបន់ផ្ទៃខ្មៅរលោងបានលាតសន្ធឹង ប្រវែងជាង១២គីឡូម៉ែត្រ។ វាត្រូវបានព័ទ្ធជុំវិញ ដោយស្នាមប្រេះនៃភ្នំភ្លើង ចម្ងាយ៣២គីឡូម៉ែត្រក្នុងប្រព័ន្ធ Cerberus Fossae ដែលជាកន្លែងដែលសម្បកភពអង្គារបានបែកចេញ។

លក្ខណៈពិសេសគួរឲ្យចាប់អារម្មណ៍បែបនេះបានកើតឡើងក្នុងតំបន់ Elysium Planitia ដែលជាវាលមួយ លាតសន្ធឹងនៅលើខ្សែអេក្វាទ័រនៃភព ហើយក៏ជាតំបន់ភ្នំភ្លើងធំទីពីរផងដែរ។ ក្រុមអ្នកស្រាវជ្រាវជឿថាភស្ដុតាង រួមទាំងវិធីដែលវត្ថុធាតុដើមបានខ្ទាតខ្ចាត់ខ្ចាយនៅលើផ្ទៃភព ត្រូវគ្នានឹងបន្ទុះលំហូរភ្នំភ្លើង។ ភស្ដុតាងភាគច្រើនកាលពីមុននៃសកម្មភាពភ្នំភ្លើង គឺស្រដៀងគ្នានឹងលំហូរកម្អែលភ្នំភ្លើង ដែលយើងប្រហែលធ្លាប់បានជួបនៅលើផែនដី។ ប៉ុន្តែរឿងថ្មីនេះមានលក្ខណៈប្លែក៕

ដើម្បីទទួលបានព័ត៌មានបន្ថែម និងថ្មីៗ ព្រមទាំងរហ័សពីគេហទំព័រខ្មែរឡូត សូមចូលទៅកាន់តេឡេក្រាម៖ https://t.me/khmerload

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]