មនុស្សស្រីស្រឡាញ់ខ្លាំង ទើបតែងតែអត់ឱនអភ័យទោស ឱ្យមនុស្សដែលនាងស្រឡាញ់ម្ដងហើយម្ដងទៀត។ អាចថាមកពីនាងចិត្តទន់ តែងតែជឿលង់នឹងពាក្យសម្ដីលួងលោម ពាក្យផ្អែមពីរោះ និងពាក្យសុំទោសក៏ថាបានដែរ។

រូបតំណាង
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មនុស្សស្រី ប្រហែលមិនចិត្តរឹង ហើយក៏មិនពូកែទ្រាំនឹងរឿងគ្រាំចិត្ត រឿងឈឺចិត្តបានយូរនោះឡើយ ហើយនាងក៏មិនចិត្តល្អគ្រប់ពេលនោះដែរ។ ជាក់ស្ដែងណាស់ រឿងខ្លះ មនុស្សដែលនាងស្រឡាញ់ តែងតែធ្វើខុសដដែលៗ ខុសហើយក៏អាងអីមកសុំទោស ព្រោះគិតថានាងច្បាស់ជាអភ័យទោសឱ្យ វាក៏ជាការពិត គឺនាងតែងតែអត់ឱនឱ្យមនុស្សម្នាក់នោះគ្រប់ពេល ដែលគេមកសុំការអភ័យ និងអង្វរលន់តួនាង។

រូបតំណាង

ប៉ុន្តែ អ្វីដែលអ្នកត្រូវដឹង មនុស្សស្រីចិត្តមិនរឹងទេនាងអាចនឹងចិត្តទន់ តែកុំធ្វើរឿងខុសដដែលៗ អាងអីសុំទោស តែមិនព្រមកែឱ្យសោះ ព្រោះនាងអាចនឹងចិត្តដាច់បំផុត នៅពេលដែលនាងតែងតែអភ័យឱ្យអ្នក វាក៏បញ្ជាក់ថា នាងកំពុងតែសន្សំនូវចិត្តដាច់ ដើម្បីផ្ដាច់ទំនាក់ទំនងរវាងនាង និងអ្នកនៅថ្ងៃណាមួយហើយ។

រូបតំណាង

អភ័យទោសឱ្យម្ដង គឺស្មើនឹងអារម្មណ៍អស់ភាពជឿជាក់ និងទំនុកចិត្តចំពោះអ្នកម្ដងដូចគ្នា។ ដូច្នេះ ការអភ័យកាន់តែច្រើន ទំនុកចិត្តរបស់នាងចំពោះអ្នក ក៏កាន់តែថយចុះតាមនោះដែរ។ ដូច្នេះហើយ សូមកុំធ្វើខុសដដែលៗ ដោយសម្អាងលើពាក្យសុំទោស តេមិនព្រមកែនូវកំហុសឱ្យសោះ ព្រោះនាងមិនអាចនៅអភ័យឱ្យអ្នកពេញមួយជីវិតនោះឡើយ៕

ខ្មែរឡូតសូមរក្សាសិទ្ធិ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្រលោមលោក & អប់រំ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]