ថ្វី​ត្បិត​តែ​ការ​ញ៉ាំ​ច្រើន​ជ្រុល​ម្ដងម្កាល​មិន​មាន​​ផល​ប៉ះពាល់​របស់​រាងកាយ​យើង​ក៏​ពិត​មែន​ ប៉ុន្តែ​ប្រសិនបើ​គ្នា​យើង​ទម្លាប់​ញ៉ាំ​ច្រើន​ជា​ប្រចាំ​ វា​អាច​ប៉ះពាល់​ដល់​ការ​ឡើង​​ទម្ងន់​ ការ​ប្រមូល​ផ្ដុំ​ជាតិ​ខ្លាញ់ ​និង​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​។​ បន្ថែម​ពី​នេះ​ ​ហានិភ័យ​សុខភាព​ធ្ងន់ធ្ងរ​នៃ​ការ​ញ៉ាំ​ច្រើន​​ក៏​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ញ៉ាំ​អាហារ​មាន​កាឡូរី​ខ្ពស់​ ដែល​អាច​បង្កើន​ផល​ប៉ះពាល់​ដល់​សុខភាព​​​យើង​ទាំង​មូល​​។

​​ផល​ប៉ះពាល់​ដ៏​គ្រោះថ្នាក់​បណ្ដាល​មក​ពី​ការ​ញ៉ាំ​ជ្រុល​មាន​ដូចជា​៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១. ការ​ប្រមូល​ផ្ដុំ​ជាតិ​ខ្លាញ់​ច្រើន​ជ្រុល​

ប្រសិនបើ​យើង​ញ៉ាំ​អាហារ​ច្រើន​ជ្រុល​ជា​ញឹកញាប់​ វា​នឹង​ធ្វើ​ឲ្យ​ដំណើរការ​រំលាយ​អាហារ​របស់​យើង​​មាន​ភាព​យឺតយ៉ាវ​ ដែល​​ជំរុញ​ឲ្យ​មាន​ខ្លាញ់​លើស​នៅ​ក្នុង​រាងកាយ​របស់​យើង​។​ ជាក់​ស្ដែង​ ការ​ប្រមូល​ផ្ដុំ​ជាតិ​ខ្លាញ់​ច្រើន​ហួស​ប្រមាណ​នៅ​ក្នុង​រាងកាយ​ ក៏​ដូចជា​ទទួល​បាន​សារធាតុ​ចិញ្ចឹម​ច្រើន​​ជាង​អ្វី​ដែល​រាងកាយ​ត្រូវ​ការ នឹង​បង្ក​ទៅ​ជា​​ការ​លើស​ទម្ងន់​ និង​ធាត់​ជ្រុល​។

២. ​អាច​បណ្ដាល​​ឲ្យ​កើត​ជំងឺ​​ទឹក​នោម​ផ្អែម​

យោង​តាម​សមាគម​ជំងឺ​ទឹក​នោម​ផ្អែម​អាមេរិក​ ​ការ​លើស​ទម្ងន់​តាម​រយៈ​ការ​ញ៉ាំ​ជ្រុល​គឺ​ជា​កត្តា​ចម្បង​ដែល​ធ្វើ​ឲ្យ​យើង​កើត​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​២។​ បញ្ហា​នេះ​កើត​ឡើង​ដោយ​សារ​តែ​​ទម្លាប់​​ញ៉ាំ​ច្រើន​​​ជា​ប្រចាំ​ទៅ​បញ្ឈប់​កោសិកា​ឈាម​ ដើម្បី​បម្លែង​គ្លុយកូស​ក្នុង​ឈាម​ទៅ​ជា​ថាមពល​ និង​ធ្វើ​ឲ្យ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ពិបាក​ក្នុង​ការ​គ្រប់គ្រង​។ ដោយ​ហេតុ​នេះ​ ទើប​បង្កើន​ហានិភ័យ​នៃ​ជំងឺ​ទឹក​នោម​ផ្អែម​។

៣. បង្កើន​ហានិភ័យ​សុខភាព​​​សរសៃ​ឈាម​បេះដូង​

ជាមួយ​គ្នា​នេះ​ដែរ​ ការ​ញ៉ាំ​​ច្រើន​​ជ្រុល​អាច​បង្កើន​ឱកាស​នៃ​ជំងឺ​បេះដូង​ និង​បញ្ហា​សុខភាព​ដទៃ​ទៀត​ ពីព្រោះ​វា​អាច​​បញ្ចេញ​អ័រម៉ូន​ស្រ្តេស​ និង​អាច​បង្កើន​ចង្វាក់​បេះដូង​ ក៏​ដូចជា​សម្ពាធ​ឈាម​។​ សម្រាប់​អ្នក​ដែល​មាន​ជំងឺ​បេះដូង​ស្រាប់​ ហានិភ័យ​នៃ​ការ​កើត​មាន​អាការៈ​គាំង​បេះដូង​​អាច​កើន​ឡើង​៤​ដង​​នៅ​ក្នុង​រយៈពេល​២​ម៉ោង​ បន្ទាប់​ពី​ញ៉ាំ​អាហារ​ច្រើន​ នេះ​បើ​យោង​តាម​ការ​សិក្សា​មួយ​របស់​សមាគម​ជំងឺ​ទឹក​នោម​ផ្អែម​អាមេរិក។

៤. រំខាន​ដល់​ប្រព័ន្ធ​រំលាយ​អាហារ​

បន្ថែម​ពី​នេះ​ ការ​ញ៉ាំ​អាហារ​ដែល​មិន​ល្អ​ចំពោះ​សុខភាព​ច្រើន​ជ្រុល​ ​ក៏​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រព័ន្ធ រំលាយ​អាហារ​។​ យើង​អាច​នឹង​ជួយ​បញ្ហា​នៃ​ការ​រំលាយ​អាហារ​មួយ​ចំនួន​ ដូចជា​ការ​ចាល់​អាស៊ីដ​ ក្រហាយ​ទ្រូង​ រោគសញ្ញា​នៃ​ពោះវៀន​លេច​ធ្លាយ ហើម​ពោះ​ និង​មាន​ហ្គាស​។

៥. ប៉ះពាល់​ដល់​មុខងារ​ខួរ​ក្បាល​

​ការ​ញ៉ាំ​ច្រើន​ជ្រុល​ក៏​អាច​ប៉ះពាល់​ដល់​មុខងារ​ខួរ​ក្បាល​ ​ដោយ​សារ​តែ​បរិមាណ​ច្រើន​​នៃ​អាហារ​មាន​កាឡូរី​ខ្ពស់​ អាច​បង្ក​ជា​បញ្ហា​បាត់បង់​ការ​ចងចាំ​ និង​ថយ​ចុះ​បញ្ញា​ស្មារតី​។ ទន្ទឹម​នឹង​នេះ​ដែរ​ ការ​ញ៉ាំ​ច្រើន​ជ្រុល​​ក៏​​អាច​រំខាន​ដល់​ការ​ផលិត​Uroguanylin ​ដែល​ជា​អ័រម៉ូន​​ជួយ​បញ្ជូន​សញ្ញា​នៃ​ភាព​ពេញលេញ​ និង​ការ​ឆ្អែត​ទៅ​កាន់​ខួរ​ក្បាល​ផង​ដែរ​​។

តិចនិក​​បញ្ចៀស​​ការ​ញ៉ាំ​ច្រើន​ជ្រុល​

  • យក​ចិត្ត​ទុក​ដាក់​ចំពោះ​អាហារ​ដែល​យើង​កំពុង​តែ​ញ៉ាំ​
  • ញ៉ាំ​យឺតៗ​ និង​ទំពា​អាហារ​ឲ្យ​បាន​ម៉ត់​ល្អ​
  • ញ៉ាំ​​អាហារ​ដែល​សំបូរ​ទៅ​ដោយ​ជាតិ​សរសៃ​ ដែល​អាច​ជួយ​ឲ្យ​យើង​​មាន​អារម្មណ៍​ឆ្អែត​បាន​យូរ​។
  • ញ៉ាំ​អាហារ​ដែល​សំបូរ​ទៅ​ដោយ​ជាតិ​ប្រូតេអ៊ីន​ ដែល​អាច​កាត់បន្ថយ​កម្រិត​នៃ​ភាព​ឃ្លាន​​។

ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ 

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]