ថៃ៖ អាចនិយាយបានថា គឺជាគូស្នេហ៍ដ៏ផ្អែមល្ហែម ចំពោះ តារាស្រី Mai Davika និង លោក Ter Chatnavit ដែលតែងតែបង្ហាញពីពេលវេលាដដ៏ល្អូកល្អើនជាមួយគ្នា មិនចេះដាច់ជូបដល់ហ្វេនៗជាច្រើនបានទស្សនានៅលើបណ្ដាញសង្គម។

មិនត្រឹមតែប៉ុណ្ណោះ​ថ្មីៗនេះ នៅក្នុងឱកាសខួបកំណើតគម្រប់ ២៩ ឆ្នាំ របស់ តារាស្រី Mai Davika គូស្នេហ៍ជាទីស្រលាញ់របស់នាង លោក Ter Chantavit បានបង្ហាញនូវភាពភ្ញាក់ផ្អើល ដោយបានកាន់នំខេក អបអរខួបកំណើតដល់រូបនាង ដើម្បីផ្លុំទៀនប៉ងប្រាថ្នា ថែមទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លើសពីនេះទៅទៀត គូស្នេហ៍បណ្ដូលចិត្តរូបនេះ បានជូនកាដូដ៏ពិសេសមួយ ដែលជារូបគំនូរ គូស្នេហ៍អ្នកទាំងពីរកំពុងលេងជាមួយគ្នានៅកណ្តាលវាលផ្កា ដែលមើលទៅ ពិតជាមានភាពរ៉ូមែនទិក និងជាថ្ងៃខួបកំណើតដ៏ពិសេសខ្លាំងបំផុតសម្រាប់ តារាស្រី Mai Davika ផងដែរ៕

ប្រភព៖ Sanook

សូមទស្សនារូបភាពខាងក្រោម៖

Davikah និង គូស្នេហ៍
Davikah និង គូស្នេហ៍
Davikah និង គូស្នេហ៍
ទិដ្ឋភាពក្នុងថ្ងៃកំណើតរបស់ Davikah
ទិដ្ឋភាពក្នុងថ្ងៃកំណើតរបស់ Davikah
ទិដ្ឋភាពក្នុងថ្ងៃកំណើតរបស់ Davikah

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]