រុស្ស៊ី៖ ទីភ្នាក់ងារអវកាសរុស្ស៊ី Roscosmos បាននិយាយថា ប្រទេសរុស្សុីបានជ្រើសរើសមនុស្សបួននាក់ទៅធ្វើជាសមាជិកអវកាសយានិកនិងអ្នកសំដែង គ្រោងផលិតខ្សែភាពយន្តដំបូងបំផុត ដែលត្រូវបានថតនៅទីអវកាស។

ពួកគេនឹងត្រូវធ្វើដំណើរទៅស្ថានីយអវកាសអន្តរជាតិ ISS ដោយប្រើយានអវកាស Soyuz MS-19 នៅថ្ងៃទី5 ខែតុលា។
ទីភ្នាក់ងារ Roscosmos បានមាននិយាយថា ពួកគេនឹងត្រូវធ្វើតេស្តបង្វិល (centrifuge) តេស្តរំញ័រ (vibration stand) និងហ្វឹកហាត់លើការហោះហើរនៅលើយានដែលគ្មានទំនាញ zero-gravity ព្រមទាំងឆ្លងកាត់ការហ្វឹកហាត់ឆ័ត្រយោងផងដែរ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទីភ្នាក់ងារបាននិយាយថាខ្សែភាពយន្តនេះមានចំណងជើងថា Challenge ហើយអ្នកទាំងបួននឹងចាប់ផ្តើមហ្វឹកហាត់សម្រាប់ការហោះហើរទៅទីអវកាសនៅចុងខែនេះ។

បន្ទាប់ពីការពិនិត្យសុខភាពនិងឆ្លងកាត់ការជ្រើសរើសធ្វើជាតួសម្តែងសម្រាប់រឿងនេះរួចមក ប្រទេសរុស្ស៊ីបានជ្រើសរើសតារាសម្តែងវ័យ36ឆ្នាំឈ្មោះ Yulia Peresild និងអ្នកដឹកនាំរឿងលោក Klim Shipenko អាយុ37ឆ្នាំ ចូលទៅក្នុងក្រុមអវកាសយានិកសំខាន់។ ចំណែកតារាសម្តែង Alena Mordovina អាយុ33ឆ្នាំរួមជាមួយអ្នកដឹកនាំរឿងគឺលោក Alexei Dudin អាយុ40ឆ្នាំត្រូវដាក់ទៅក្នុងក្រុមអវកាសយានិកបម្រុង៕

Join us: https://t.me/khmerload

ទីភ្នាក់ងារអវកាសរុស្ស៊ី Roscosmos

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]