បរទេស៖ ជាលើកដំបូង ចាប់តាំងពីការរកឃើញរបស់សត្វនេះកាលពីជាង125ឆ្នាំមុន ឥឡូវអ្នកវិទ្យាសាស្ត្របានចងក្រងជាឯកសារអំពីទីទុយ Rajah Scops-Owl ដែលរស់នៅក្នុងព្រៃនៃភ្នំ Kinabalu នៃប្រទេសម៉ាឡេស៊ី។
ក្រុមអ្នកស្រាវជ្រាវមកពីមជ្ឈមណ្ឌល Smithsonian Migratory Bird Center បានប្រកាសពីការរកឃើញម្តងទៀតនៃបក្សីភ្នែកពណ៌ទឹកក្រូចនេះកាលពីខែមុន នៅក្នុងទិនានុប្បវត្តិ Wilson Journal of Ornithology រួមទាំងរូបថតដំបូងរបស់វា ដែលគេថតបាននៅក្នុងព្រៃផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សនៅក្នុងរបាយការណ៍ អ្នកបរិស្ថានវិទ្យាបានកត់សម្គាល់ថា ទោះបីជាស្ទើរតែទាំងអស់នៃមូលដ្ឋានគ្រឹះអេកូឡូស៊ីរបស់ប្រភេទសត្វនេះគឺមិនត្រូវបានគេស្គាល់ក៏ដោយ ក៏អំបូរ Otus brookii brookii នេះសមនឹងទទួលបានការដាក់ចូលក្នុងប្រភេទសត្វផងដែរ (species classification)។
សត្វទីទុយនេះត្រូវបានគេរាយការណ៍ថា មានទំហំប្រហែលមួយភាគបួនធំជាងសត្វទីទុយធម្មតាដែលមានដើមកំណើតក្នុងតំបន់ ហើយវាមានពណ៌ប្រផេះ ខ្មៅ និងពណ៌ត្នោតខ្មៅ។
គេមិនបានដឹងច្រើននោះទេអំពីអំបូរ Otus brookii brookii នេះទេ សូម្បីតែទាំងសំឡេងយំនិងទីតាំងនៃជម្រករបស់វាក៏គេមិនដឹងដែរ។ ដៃគូរបស់វាមួយទៀតដែលជាអំបូរ Otus brookii solokensis ត្រូវបានគេរកឃើញនៅកោះស៊ូម៉ាត្រា។
អ្នកស្រាវជ្រាវបានជឿជាក់ថា សត្វទីទុយនេះមិនត្រូវបានគេប្រទះជាយូរមកហើយ ពីព្រោះចំនួនរបស់ពួកវាមានតិចហើយមានតែនៅលើកោះនោះតែប៉ុណ្ណោះ ទោះបីជាអ្នកស្រាវជ្រាវអាចរកឃើញសត្វទីទុយនេះម្តងទៀតបន្ទាប់ពីការស្វែងរកអស់រយៈពេលពីរសប្តាហ៍ក៏ដោយ៕
Join us: https://t.me/khmerload
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]