យល់ដឹង៖ ខាងក្រោមនេះជាគន្លឹះសំខាន់ៗ ដែលបេក្ខជនគ្រប់រូបគួរយកចិត្តទុកដាក់ខ្ពស់ ដើម្បីត្រៀមខ្លួនបានល្អបំផុតសម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ដែលនឹងប្រព្រឹត្តទៅនាពេលខាងមុខនេះ៖
១. ពិនិត្យទីកន្លែង និងរៀបចំឯកសារ
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស- ផ្ទៀងផ្ទាត់ព័ត៌មានឱ្យបានច្បាស់លាស់ ៖ បេក្ខជនត្រូវពិនិត្យមើលឈ្មោះ មណ្ឌលប្រឡង បន្ទប់ និងលេខតុរបស់ខ្លួនឱ្យបានត្រឹមត្រូវ។ ការត្រៀមទុកជាមុន ជួយកាត់បន្ថយភាពភ័យស្លន់ស្លោនៅថ្ងៃប្រឡង។
- រៀបចំឯកសារចាំបាច់ ៖ ត្រូវត្រៀមនូវសម្ភារៈប្រើប្រាស់សំខាន់ៗដូចជា ប៊ិក ខ្មៅដៃ ជ័រលុប បន្ទាត់ជាដើម។ អ្វីដែលសំខាន់បំផុត គឺប័ណ្ណសំគាល់ខ្លួន ដែលត្រូវយកតាមខ្លួនជានិច្ចនៅពេលទៅដល់មណ្ឌលប្រឡង។
២. ថែទាំសុខភាពឱ្យបានល្អ
-សម្រាកឱ្យបានគ្រប់គ្រាន់ ៖ ការគេងពី ៧ ទៅ ៨ ម៉ោងក្នុងមួយយប់ គឺជារឿងចាំបាច់ណាស់សម្រាប់ជួយឱ្យខួរក្បាលស្រស់ថ្លា និងប្រុងប្រៀបសម្រាប់ការប្រឡង។
- បរិភោគអាហារមានជីវជាតិ ៖ គួរចៀសវាងអាហារហឹរ ឬភេសជ្ជៈប៉ូវកម្លាំងដែលធ្វើឱ្យប៉ះពាល់ដល់សុខភាព។ ការបរិភោគអាហារត្រឹមត្រូវ ជួយរក្សាកម្លាំងកាយ និងថាមពលនៅថ្ងៃប្រឡង។៣. រៀបចំខ្លួន និងអនុវត្តតាមបទប្បញ្ញត្តិ
- ស្លៀកពាក់ឱ្យបានត្រឹមត្រូវ ៖ បេក្ខជនត្រូវស្លៀកពាក់តាមការណែនាំរបស់ក្រសួងអោយបានត្រឹមត្រូវ។
- ទៅដល់មណ្ឌលប្រឡងទាន់ពេលវេលា ៖ គួរទៅដល់មណ្ឌលប្រឡងមុនយ៉ាងហោចណាស់ ៣០ នាទីមុនម៉ោងកំណត់ ដើម្បីមានពេលស្វែងរកបន្ទប់ប្រឡង និងរៀបចំខ្លួនឱ្យបានស្រួល។
៤. គន្លឹះពេលកំពុងប្រឡង
- ពិនិត្យមេីលសំណួរដោយហ្មត់ចត់ ៖ នៅពេលទទួលបានវិញ្ញាសាប្រឡង សូមចំណាយពេលពីរបីនាទីអានសំណួរទាំងអស់ឱ្យបានយល់ច្បាស់ មុននឹងចាប់ផ្តើមឆ្លើយ ចំពោះមុខវិជ្ជាគិតលេខ ត្រូវធ្វេីការគិតនិងគណនា លេខអោយត្រឹមត្រូវ។
-អក្សរ ៖ ព្យាយាមសរសេរអោយបានស្អាត ច្បាស់ និងមានរបៀបរៀបរយ ដេីម្បីងាយស្រួលអោយអ្នកកែវិញ្ញាសាងាយស្រួលពិនិត្យកែក្រដាសកិច្ចការ។ ចំណុចសំខាន់នៅពេលសរសេរខុសមិនប្រេីទឹកលុបឡេីយ ពោលគឺអាចប្រេីប៊ិចគូសឆូតបាន។មួយវិញទៀតនៅលេីក្រដាសកិច្ចការមិនត្រូវធ្វេីសញ្ញាសម្គាល់ផ្សេងៗឡេីយ។
- សាកសួរអនុរក្ស ៖ បើមានចម្ងល់ ឬមិនយល់ពីការណែនាំនៅលើក្រដាសកិច្ចការ សូមសួរទៅអនុរក្សប្រចាំបន្ទប់ប្រឡងភ្លាមៗ ដើម្បីចៀសវាងកំហុសឆ្គងផ្សេងៗ។
- រក្សាភាពនឹងនរ ៖ សូមកុំភ័យស្លន់ស្លោ នៅពេលឃើញវិញ្ញាសា ត្រូវមានទំនុកចិត្តលើខ្លួនឯង ព្រោះអ្វីដែលយេីងបានសិក្សាកន្លងមក នឹងជួយយេីងឱ្យឆ្លើយសំណួរទាំងនោះបាន។
ជាចុងក្រោយសូមជូនពរបេក្ខជនទាំងអស់ឱ្យទទួលបានជោគជ័យក្នុងការប្រឡងនិងទទួលបាននិទ្ទេសតាមក្តីប្រាថ្នា!
អត្ថបទដោយ៖ វៃ សុខលីនណា
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]