សហរដ្ឋអាមេរិក ៖ ឆ្លងកាត់ការប្រកួត ដ៏ស្វិតស្វាញ និងតឹងតែងបំផុត អស់រយៈពេល ៣ថ្ងៃមកនេះ ចុងក្រោយ Miss Universe 2020 អាចស្វែងរក បេក្ខនារី ដែលសាកសមបំផុតក្នុង ការទទួលមកុដ តាមរយៈការវាយតម្លៃ ទាំងរូបសម្បត្តិ និងចំណេះដឹង។
ជាមួយគ្នានេះ ឆ្លងកាត់ពី កំពូលទាំង ២១ ធ្លាក់មកដល់ កំពូលទាំង១០ ហើយមុននេះគឺ ធ្លាក់ដល់កំពូលទាំង៥ ដែលក្នុងនោះ គេសង្កេតឃើញ មានបេក្ខនារីមកពី អាស៊ីតែម្នាក់ទេ នោះគឺ ឥណ្ឌា និងបេក្ខនារី ៤នាក់ទៀតមកពី ទ្វីបអាមេរិក។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតែពេលនេះ យើងដឹងហើយថា ម្ចាស់មកុដបវរកញ្ញាចក្រវាឡនេះ គឺបានទៅលើ បេក្ខនារីមកពី ប្រទេសមិចស៊ីកូ នាង Andrea Meza ។
គួរបញ្ជាក់ថា សម្រស់រូបនាង គឺពិតជាស្រស់ស្អាត ហើយប្រសិនងាកទៅមើល សមត្ថភាពឆ្លើយសំណួរ និងសមត្ថភាពដើរម៉ូតរបស់នាង ក៏មិនធម្មតាដែរ ទាំងនេះហើយទើបធ្វើ ឲ្យរូបនាង ទទួលបានការគាំទ្រជាខ្លាំង៕
បើចង់ដឹងឲ្យកាន់តែច្បាស់នោះ តោះទៅមើលរូបភាពខាងក្រោម ៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]