ភ្នំពេញ: យោងតាមសេចក្តីថ្លែងការណ៍របស់ អយ្យការអមសាលាដំបូង រាជធានីភ្នំពេញ សូមជម្រាបជូន សាធារណជនមេត្តាជ្រាបថា៖ កាលពីថ្ងៃទី១៧ ខែសភា ឆ្នាំ២០២១ មានរូបភាព អាសអាកាសជាច្រើនសន្លឹក ត្រូវបានចែកចាយនៅលើ បណ្តាញសង្គម ដែលបង្កើតឲ្យមានការភ័ន្តច្រឡំជាសាធារណៈថាជារូបភាពរបស់កញ្ញា មាន ពេជ្រវីតា និងបានធ្វើឱ្យ ប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់ មានពេជ្ររីតា ក៏ដូចជាប៉ះពាល់ធ្ងន់ធ្ងរដល់សេចក្តីថ្លៃថ្នូររបស់ស្ត្រី។
នៅមុនពេលមានការចែកចាយរូបភាពអាសអាភាសទាំងនះ ស្ថាប័នមានសមត្ថកិច្ចមានភស្តុតាងបឋម ដែលបញ្ជាក់ថា មានការជ្រើសរើសមនុស្សចំនួនពីរនាក់ដែលម្នាក់ មានភិនភាពប្រហាក់ប្រហែលនឹងកញ្ញា មាន ពេជ្ររីតា និងម្នាក់ទៀតមានភិនភាគប្រហាក់ប្រហែលនឹងឈ្មោះ ហេង សៀ ដើម្បីថតជាវីដអូឃ្លីប។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សផ្អែកលើមូលដ្ឋានខាងលើ អយ្យការអមសាលាដំបូងរាជនីភ្នំពេញបានដឹកនាំ និងសម្របសម្រួលការងារ ជាមួយមន្ត្រីនគរបាលយុត្តិធម៌ ដើម្បីបើកការស៊ើបអង្កេតស្រាវជ្រាវស្វែងរកការពិតលើរឿងនេះ ដោយអនុវត្តតាមក្រមនីតិវិធីព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងបាននិតិវិធីលើមនុស្សមួយចំនួន ដើម្បីធ្វើការសារសួរនិងប្រមូលព័ត៌មាន។ការស៊ើបអង្កេតកន្លងទៅនេះ ទទួលបានលទ្ធផលដូចតទៅនេះ៖
១-ឈ្មោះ ឃន ឈុនតារា និងឈ្មោះ តាំង គីមហៀង ពិតជាបានជ្រើសរើសមនុស្សពីនាក់ គឺស្រីម្នាក់ និងប្រុសម្នាក់ដែលមានលក្ខណះភិនភាគប្រហាក់ប្រហែល មាន ពេជ្ររីតា និងឈ្មោះ ហេង សៀ ដើម្បីថតសម្តែងត្រាប់តាមអង្គហេតុនៃជម្លោះដែលកើតមានឡើងរវាងកញ្ញា មាន ពេជ្រវីតានិងឈ្មោះ ហេង - សៀ ក្នុងរថយន្តកើតហេតុ ពិតប្រាកដមែន ព្រមទាំងមានវីដេអូបនៃការធ្វើត្រាប់អង្គហេតុក្នុងរថយន្តនេះ ជាភស្តុតាង សំអាង ប៉ុន្តែពុំមានភស្តុតាងណាមួយអំពីការផលិតជាវីដេអូអាសអាភាស ឬរូបភាពអាសអាភាស ដែលត្រូវបាន ចែកចាយក្នុងបណ្ដាញសង្គមឡើយ។
២-ឈ្មោះ ឃន ឈុនតារា ភេទប្រុស អាយុ ៣២ឆ្នាំ បានឆ្លើយបញ្ជាក់ជូនសមត្ថកិច្ចថា ខ្លួនគាត់ក៏ បានទទួលរូបភាពអាសអាភាសដែលមានប្រភពមិនច្បាស់លាស់តាមណ្ដាញសង្គម និងបានចែករំលែករូបភាព ទាំងនេះតាមប្រព័ន្ធ WhatsApp និងTelegram ឱ្យមនុស្សចំនួន ០៧នាក់។ ករណីនេះសាមីខ្លួន បានធ្វើលិខិត សុំអភ័យទោស និងសន្យាថានឹងមិនឲ្យករណីនេះ កើតមានជាថ្មីទៀតឡើយ។
ព-អយ្យការរាជធានីភ្នំពេញ បានទទួលពិនិត្យយ៉ាងម៉ត់ចត់នូវវិធានស៊ើបអង្គេតខាងលើនេះ និងបានសម្រេចដោះលែង ឈ្មោះ ឃន ឈុនតារា និងឈ្មោះតាំង គីមហៀង និងសម្រេចបន្តការស៊ើបអង្កេត ស្រាវជ្រាវប្រភពរូបភាពអាសអាភាសដែលត្រូវបានចែកចាយលើបណ្ដាញសង្គម ដែលអំពើផលិតរូបភាព អាសអាភាសដើម្បីចែកចាយជាសាធារណៈនេះ គឺជាអំពីធ្វើអោយប៉ះពាល់ដល់ប្រពៃណីខ្មែរ សីលធម៌សង្គម និងសេចក្តីថ្លៃថ្នូររបស់ស្ត្រី និងដែលត្រូវផ្តន្ទាទោសតាមច្បាប់ព្រះរាជាណាចក្រកម្ពុជា។ អាស្រ័យហេតុនេះ សូមសាធារណជនមេត្តាជ្រាបតាមការគួរ៕
ប្រភពសេចក្តីថ្លែងការណ័យោង: សាលាដំបូងរាជធានីភ្នំពេញ
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]