ចិន៖ ទោះបីជាធ្លាប់មានរឿងអាស្រូវ ដែលបានប៉ះពាល់ទៅលើការងារសិល្បៈក៏ដោយ ប៉ុន្តែ តារាស្រី Fan Bingbing នៅតែត្រូវបានមហាជនជាច្រើន ចាប់អារម្មណ៍ទៅលើរាល់សកម្មភាពរបស់នាង មិនថាពេលនាងបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍ណាមួយ ឬនៅក្នុងជីវិតប្រចាំថ្ងៃនោះទេ។
ដោយឡែក ថ្មីៗនេះ Fan Bingbing ស្រាប់តែបានបន្តក្លាយជាប្រធានបទដ៏ក្តៅគគុកនៃការពិភាក្សាពីមនុស្សជាច្រើន បន្ទាប់ពីបានឃើញរូបនាងបានបង្ហាញខ្លួននៅឯអាកាសយានដ្ឋាន ប៉ុន្តែខណៈពេលនោះ ជំនួសឱ្យការដឹកឥវ៉ាន់ដោយខ្លួនឯង តារាសម្តែងស្រី រូបនេះបែរជាឱ្យម្តាយរបស់នាងដឹកឥវ៉ាន់ឲ្យនាងទៅវិញ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដោយសារតែបែបនេះ ក៏មានអ្នកនិយមលេងបណ្ដាញសង្គមជាច្រើនបានបញ្ចេញមតិរិះគន់យ៉ាងសាហាវ ចំពោះសកម្មភាពរបស់ Fan Bingbing ជាពិសេសនោះ ថែមទាំងបានរិះគន់ថា នាងជាកូនស្រីមិនចេះគិតគូរពិចារណា ដែលបានឲ្យម្តាយរុញរទេះដាក់ឥវ៉ាន់ខណៈពេលកំពុងដើរបែបនេះ៕
ប្រភព៖ Kenh14
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]