អាមេរិក៖ ស្ថាបនិកក្រុមហ៊ុន Microsoft លោក Bill Gates មានទំនាក់ទំនងផ្លូវភេទមិនសមរម្យជាមួយបុគ្គលិកស្រីម្នាក់នៅឆ្នាំ ២០០០ ហើយបានលាលែងពីតំណែងខណៈពេលដែលការស៊ើបអង្កេតលើទំនាក់ទំនងនេះកំពុងត្រូវបានស៊ើបអង្កេតដោយក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុន។
បញ្ហានេះបានលេចចេញបន្ទាប់ពីបុគ្គលិកក្រុមហ៊ុន Microsoft បានសរសេរលិខិតទៅកាន់ក្រុមប្រឹក្សាភិបាលក្នុងឆ្នាំ ២០១៩ ដោយនិយាយលំអិតអំពីរឿងរ៉ាវនេះ - ហើយបានជម្រាបដែរថា Melinda Gates ក៏បានអានលិខិតនោះផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សគួរបញ្ជាក់ផងដែរថា Bill Gates ដែលជាមហាសេដ្ឋីលុយវាល់លាន បានលាឈប់ពីក្រុមប្រឹក្សាភិបាលភ្លាមៗនៅខែមីនាឆ្នាំ ២០២០ ខណៈពេលដែលការស៊ើបអង្កេតកំពុងដំណើរការនៅឡើយ។
ក្នុងនោះដែរ ក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Microsoft បានសំរេចថា Bill Gates គួរតែចុះចេញពីតំណែងបន្ទាប់ពីទំនាក់ទំនងត្រូវបានគេចាត់ទុកថាមិនសមរម្យ។
Bill Gates លាឈប់ពីក្រុមហ៊ុន Microsoft លោកក៏បានប្រកាសថាលោកនឹងលាឈប់ពីមុខតំណែងរបស់លោកជាមួយក្រុមប្រឹក្សា Berkshire Hathaway ដែលគ្រប់គ្រងដោយមិត្តរបស់លោកឈ្មោះ Warren Buffet ។
នៅក្នុងសេចក្តីប្រកាសព័ត៌មាន មហាសេដ្ឋីរូបនេះបាននិយាយថា លោកនឹងបន្តធ្វើជាទីប្រឹក្សាបច្ចេកទេសរបស់នាយកប្រតិបត្តិលោក Satya Nadella ។
អ្នកនាំពាក្យរបស់ក្រុមហ៊ុន Microsoft បានប្រាប់កាសែត Wall Street Journal ថា៖ ក្រុមហ៊ុន Microsoft បានសម្តែងការព្រួយបារម្ភនៅពាក់កណ្តាលឆ្នាំ ២០១៩ ថា លោក Bill Gates បានព្យាយាមបង្កើតទំនាក់ទំនងជិតស្និទ្ធជាមួយនិយោជិកក្រុមហ៊ុននៅឆ្នាំ ២០០០។
គណៈកម្មធិការនៃក្រុមប្រឹក្សាភិបាល Microsoft បានសម្តែងការព្រួយបារម្ភចំពោះបញ្ហានេះ ហើយបានទទួលជំនួយពីក្រុមហ៊ុនច្បាប់ខាងក្រៅដើម្បីធ្វើការស៊ើបអង្កេតឱ្យបានហ្មត់ចត់។ តាមរយៈការស៊ើបអង្កេតក្រុមហ៊ុន Microsoft បានផ្តល់ការគាំទ្រយ៉ាងទូលំទូលាយដល់និយោជិកដែលបានលើកឡើងពីបញ្ហានេះ។
តែយ៉ាងណា អ្នកនាំពាក្យរបស់ Bill Gates បាននិយាយថាការសម្រេចចិត្តរបស់លោកក្នុងការចាកចេញពីតំណែងក្រុមប្រឹក្សាភិបាល មិនមានអ្វីដែលត្រូវទាក់ទងនឹងរឿងស្នេហានោះទេ។
អ្នកនាំពាក្យរូបនេះបានប្រាប់សារព័ត៌មាន Journal ថាការសម្រេចចិត្តរបស់លោក ក្នុងការផ្លាស់ប្តូរក្រុមប្រឹក្សាភិបាលគឺមិនទាក់ទងទៅនឹងបញ្ហានេះទេ។ តាមពិត លោកមានចំណាប់អារម្មណ៍ក្នុងការចំណាយពេលវេលាកាន់តែច្រើនទៅលើសកម្មភាពសប្បុរសធម៌របស់លោកដែលចាប់ផ្តើមតាំងពីច្រើនឆ្នាំមុនៗមកម្លេះ។
យោងតាមការចុះផ្សាយរបស់ កាសែត The New York Times បានលាតត្រដាងថាកាលពីថ្ងៃអាទិត្យ ៖ អំពីវិធីដែលលោក Bill Gates ណាត់ស្ត្រីពីរនាក់ដែលធ្វើការនៅក្រុមហ៊ុនMicrosoft និងមូលនិធិសប្បុរសធម៌របស់គាត់ទៅខាងក្រៅ ខណៈពេលដែលគាត់ស្ថិតនៅក្នុងចំណងអាពាហ៍ពិពាហ៍ជាមួយអ្នកស្រី Melinda Gates។
ជាមួយគ្នានេះដែរ យោងតាមសារព័ត៍មាន The Daily Beast បានបង្ហាញថា Bill Gates បានស្វែងរកដំបូន្មានអាពាហ៍ពិពាហ៍ពីលោក Jeffrey Epstein ដែលជាឧក្រិដ្ឋជនជួញដូរផ្លូវភេទ ដោយជួបប្រជុំគ្នារាប់សិបដងនៅឯផ្ទះManhatton ដែលមានតម្លៃទឹកប្រាក់ ៧៧ លានដុល្លាររបស់លោក នៅចន្លោះឆ្នាំ ២០១១ និង ២០១៤ ។
យោងតាមប្រភពដដែល បានឱ្យដឹងថា Bill Gates បានរៀបអាពាហ៍ពិពាហ៍ប្រាប់ Epstein ថាអាពាហ៍ពិពាហ៍របស់លោកជាមួយMelinda Gates គឺដូចជាថ្នាំពុល។
គួររំលឹកផងដែរថា លោក Bill និង Melinda Gates ដែលជាប្ដីប្រពន្ធមួយក្នុងចំណោមអ្នកមានបំផុតនៅលើពិភពលោកដែលមានទ្រព្យសម្បត្តិ ១៣០ ពាន់លានដុល្លារបានប្រកាសរួមគ្នា នៅខែឧសភានេះ ថាពួកគេបានព្រមព្រៀងលែងលះគ្នាដោយ Melinda បាននិយាយថាចំណងអាពាហ៍ពិពាហ៍គឺ "បែកបាក់មិនអាចវិលត្រឡប់ដូចដើម" នៅក្នុងលិខិតលែងលះរបស់លោកស្រី៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]