ភ្នំពេញ៖ កាលពីថ្មីៗនេះកម្មការិនីរោងចក្រ មានផ្ទៃពោះមួយរូបបានរៀបរាប់ទាំងទឹកភ្នែកហូរ អួលដើមក ក្រោយពេលខ្លួនជាសះស្បើយពីជំងឺកូវីដ១៩ ខណៈពេលដែលប្តីរបស់ខ្លួននៅសម្រាកនៅព្យាបាលនៅឡើយ។

ដោយឡែក កម្មការិនីរោងចក្ររូបនេះមានឈ្មោះថា ហៀង ស្រីនាង មានផ្ទៃពោះ៨ខែ១៥ថ្ងៃបានជាសះស្បើយពីជំងឺកូវីដ១៩ ប៉ុន្តែប្តីរបស់ខ្លួនបែរជាមិនទាន់ជាសះស្បើយទៅវិញ ដែលនេះគឺជាភាពដ៏លំបាកមួយដែល អ្នកនាងត្រូវរស់បែកពីប្តីមួយរយៈ ដោយមានតែបន់ស្រន់ និងរង់ចាំប្តីខ្លួនឆាប់ជាសះស្បើយពីជំងឺកូវីដ ហើយត្រឡប់មករស់នៅជុំគ្នាវិញប៉ុណ្ណោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាចុងក្រោយ កម្មការិនីរោងចក្ររូបនេះ ក៏បានថ្លែងអំណរគុណឯកឧត្តម ហ៊ុន​ ម៉ាណែត និងឯក ឧត្តម ហ៊ុន ម៉ានី ដែលបានរៀបចំចាត់ចែង កន្លែងសម្រាកព្យាបាលដែលមានផាសុខភាពបែបនេះនោះ។

យ៉ាងណាមិញ ខ្មែរឡូតសូមជូនពរឲ្យអ្នកនាង មានសុខភាពល្អ រឹងមាំ និង ជូនពរដល់ប្តីដែលកំពុងសម្រាកព្យាបាលឆាប់ជាសះស្បើយដើម្បី ឆាប់បានទៅមើលថែប្រពន្ធវិញផងដែរ៕

ចង់បានព័ត៌មានបន្ថែម និងរហ័ស សូមចុច៖ https://t.me/khmerload

សូមចូលទស្សនារូបភាព និងវីដេអូខាងក្រោម៖

កម្មការិនីរោងចក្រមានផ្ទៃពោះ ដែលបានជាះស្បើយពីជំងឺកូវិដ១៩
កម្មការិនីរោងចក្រមានផ្ទៃពោះ ដែលបានជាះស្បើយពីជំងឺកូវិដ១៩
កម្មការិនីរោងចក្រមានផ្ទៃពោះ ដែលបានជាះស្បើយពីជំងឺកូវិដ១៩
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]