ភ្នំពេញ៖ ឥឡូវនេះ យើងបានរកឃើញអតិថិជនមហាសំណាងរបស់យើង សម្រាប់សប្តាហ៍ទី ១ ក្នុងកម្មវិធីប្រូម៉ូសិន «ឈ្នះមហារង្វាន់ដ៏ច្រើនអស្ចារ្យពីការជាវកំពូលស្មាតហ្វូន Samsung Galaxy S21 5G ស៊េរី» ពីក្រុមហ៊ុន សាមសុង ហើយដោយមានការចូលរួមចាប់ឆ្នោតផ្សងសំណាងពី កញ្ញា មាន សូនីតា ដែលជាតំណាងផលិតផល សាមសុង។
យើងសូមអបអរសាទរអតិថិជនដែលឈ្នះមហារង្វាន់ សម្រាប់សប្តាហ៍នេះ។ មហារង្វាន់ធំគឺ ម៉ូតូ Honda ADV 150 ស៊េរី ថ្មី 2021 ត្រូវបានទៅឈ្មោះ ពេញ រិទ្ធី មកពីរាជធានី ភ្នំពេញ។ ហើយសម្រាប់រង្វាន់អស្ចារ្យទី ២ គឺម៉ូតូ Honda Zoomer X ត្រូវបានទៅលើឈ្មោះ ហ៊ឺន ហត្ថា មកពីខេត្តបាត់ដំបង ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សនៅក្នុងឱកាសចាប់ឆ្នោតផ្សងមហាសំណាងជូនដល់អតិថិជន កញ្ញា មាន សូនីតា ក៏បានបង្ហាញពីអារម្មណ៍សប្បាយចិត្តជាមួយផលិតផល Samsung Galaxy S21 5G ស៊េរី ផងដែរ ពិសេសជាមួយនឹងសមត្ថភាពកាមេរ៉ាមុខ-ក្រោយ ប្រព័ន្ធប្រតិបត្តិការ និងកម្មវិធីអស្ចារ្យទៀតជាច្រើន ដែលចំណុចពិសេសៗទាំងអស់នេះហើយ ដែលអាចផ្តល់នូវភាពរីករាយតាមរយៈរូបភាពស្អាតៗ វីដេអូឡូយៗ ក៏ដូចជាងាយស្រួលក្នុងការទំនាក់ទំនងជាមួយហ្វេនៗ ផងដែរ ។
សូមបញ្ជាក់ម្តងទៀតថា កម្មវិធីនៃការចាប់រង្វាន់នេះគឺប្រព្រឹត្តិទៅនៅស្ថានីយទូរទស្សន៍ MyTV ក្នុងកម្មវិធី A1 Twist វេលាម៉ោង ១១:០០-១២:០០ ថ្ងៃត្រង់។ កម្មវិធីដ៏រំភើបអស្ចារ្យពីក្រុមហ៊ុន សាមសុង នៅពេលនេះ នឹងផ្តល់ជូនមហារង្វាន់យ៉ាងច្រើនសន្ធឹកសន្ធាប់ដូចជា៖
- ម៉ូតូ Honda ADV សរុប ៤ រង្វាន់
- ម៉ូតូ Honda Zoomer X សរុប ៤ រង្វាន់
- ទូរទស្សន៍ Samsung 75 អ៊ីញ សរុប ១២ រង្វាន់
- Samsung ថេប្លេត A7 សរុប ២៤ រង្វាន់
* ហើយអ្វីដែលពិសេសបំផុតសម្រាប់អតិថិជន សាមសុង ទាំងអស់ដែលទទួលបានភ្លាមៗពីការទិញ Samsung Galaxy S21 5G ស៊េរី ពីក្រុមហ៊ុន សាមសុង មានដូចជា ដុំឆ្នាំងសាកហ្ស៊ីនល្បឿនលឿន (Travel Adapter 25W),ស្រោមទូរស័ព្ទថ្លាអាចបញ្ឈរបាន (Standing Clear Cover), បញ្ចុះតម្លៃ ៥០% ពេលប្តូរអេក្រង់ថ្មី (រយៈពេល ១ ឆ្នាំចាប់គិតពីថ្ងៃជាវ) ផងដែរ។
ខាងក្រោមនេះ គឺជាឈ្មោះអ្នកដែលទទួលបានរង្វាន់ពីកម្មវិធី «ឈ្នះមហារង្វាន់ពីការជាវទូរស័ព្ទ Samsung Galaxy S21 5G ស៊េរី» ក្នុងសប្តាហ៍ទី១៖
សម្រាប់អតិថិជនដែលពុំទាន់បានទិញ សូមប្រញាប់ទិញឥឡូវនេះភ្លាមទៅ ព្រោះរង្វាន់យ៉ាងច្រើនសន្ធឹកសន្ធាប់ជាច្រើនទៀតកំពុងរង់ចាំអ្នក។ សូមឱ្យសំណាងល្អ…!
សម្រាប់ព័ត៌មានលម្អិត សូមអញ្ជើញមកទស្សនាដោយផ្ទាល់តាមបណ្តាហាងទំនើប សាមសុង និងដេប៉ូចែកចាយផលិតផល សាមសុង ដែលនៅជិតលោកអ្នកបំផុត ឬទំនាក់ទំនងទៅកាន់ផ្នែកសេវាបម្រើអតិថិជនឥតគិតថ្លៃ តាមរយៈទូរស័ព្ទលេខ៖ 1800-20 32 32 !
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]